កម្លាំងកងរាជអាវុធហត្ថ បង្ក្រាបបទល្មើសព្រៃឈើ បម្រុងដឹកចេញទៅវៀតណាម

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ នៅវេលាម៉ោង១០យប់ ថ្ងៃទី៣១ ខែមករា ឆ្នាំ១០១៨ កម្លាំងកងរាជអាវុធហត្ថស្រុកមេមត់ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ វាសនា មេបញ្ជាការរងស្រុក និងជាប្រធានស្នាក់ការសន្តិសុខ ៧០៣ បានចុះធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ បម្រុងដឹកចេញទៅវៀតណាម នៅចំណុច ភូមិជាំអំពឹល ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ក្នុងប្រតិបត្តិការ កម្លាំងចាប់យកវត្ថុតាងចាប់យករួមមាន រថយន្តម៉ាកវីហ្គោ ០១គ្រឿង ពណ៌ស្លែ (គ្មានសាកលេខ) ជនសង្ស័យ ១នាក់ ឈេីប្រណិតប្រភេទគ្រញូង (ចំនួន ១.៣២៤ដុំ ស្មើ ១.៧០០ម៉ែត្រគីប) និងឈើធ្នង់ (ចំនួន ៥សន្លឹក ស្មើ០.២៤៣ម៉ែត្រគីប)។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង បានប្រគល់អោយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្តតាមនិតិវិធី៕វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print