វត្ដ​ស្វាយ​ជ្រំ​ ឃុំ​ស្វាយ​ជ្រំ​ ស្រុក​ខ្សាច់​ កណ្ដាល​ដង្ហែ​អង្គ​កឋិន​មាន​ម៉ុង​ សាយ​លោត​ហែហម

ចែករំលែក៖

​ខេត្ដកណ្ដាល​៖​ កាលពី​ថ្ងៃ​ទី​២៧-២៨​ ខែតុលា​ ឆ្នាំ​២០១៥​ មាន​ដង្ហែ​អង្គ​កឋិន​ ពី​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ដ​ចូល​ក្នុង​វត្ដ​ ស្វាយ​ជ្រំ​ ស្ថិត​ក្នុងភូមិ​លើ​ ឃុំ​ស្វាយ​ជ្រំ​ ស្រុក​ខ្សាច់កណ្ដាល​ ខេត្ដកណ្ដាល​ ។​ អ្វី​ ដែល​ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ពី​ ប្រជា​ពុទ្ធបរិស័ទ​ផ្អើល​ពេញ​បណ្ដាញ​ សង្គម​ហ្វេ​ស​ប៊ុ​ក​គឺ​អង្គ​កឋិន​ពេល​ដែល​ ដង្ហែ​ជុំវិញ​ព្រះ​វិហារ​មាន​ម៉ុង​សាយ​លោត​ ហែហម​ជា​ឆៃ​យាំ​នៅ​ទីនោះ​ដែរ​ ។​

IMG-20151030-WA0002

​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ ហ្វេ​ស​ប៊ុ​ក​មតិ​ជា​ច្រើន​បាន​រិះគន់​ថា​ មិន​ គួរ​ឱ្យ​មាន​ម៉ុង​សាយ​លោត​នៅ​ក្នុង​ពិធី​ ដង្ហែ​អង្គ​កឋិន​ជុំវិញ​ព្រះ​វិហារ​នោះ​ទេ​ ។​ មតិ​ភាគច្រើន​បាន​និយាយ​ថា​ ម៉ុង​សាយ​ គឺជា​និមិត្ដសញ្ញា​នៃ​ប្រពៃណី​វប្បធម៌​ របស់​ប្រជាជន​ចិន​ ។​ ដូច្នេះ​គេ​មិន​គួរ​ យក​ម៉ុង​សាយ​មក​លោត​ ឬ​នាំ​ក្បួ​រ​អង្គ​ កឋិន​ដែល​ហែ​នៅ​លើ​ខឿន​ព្រះ​វិហារ​ នោះ​ឡើយ​ ។​ ផ្ទុយ​ទៅ​វិញ​គេ​គួរតែ​យក​ ឆៃ​យាំ​ដែល​ជា​របស់​ខ្មែរ​យក​មក​ចូលរួម​ ដង្ហែ​អង្គ​កឋិនទាន​នោះ​វិញ​ ។​

​នៅ​ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម​ មួយ​បាន​សរសេរ​ថា​ តាម​ការ​តាមដាន​ របស់​អាត្មា​ឃើញ​ថា​ប្រជាជន​ខ្មែរ​ចាប់​ អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​បុណ្យ​មួយ​នេះ​ តែ​ពេល​នេះ​បានឃើញ​ហើយ​ពិតជា​ សោកស្ដាយ​ចំពោះ​ការ​ហែ​ប្រទក្សិណ​៣​ ជុំ​ព្រះ​វិហារ​មិនឃើញ​ប្រពៃណី​វប្បធម៌​ ខ្មែរ​ទេ​ បែរជា​យក​ក្រុម​ម៉​៉ុ​ង​សាយ​ចិន​មក​ ហែ​ទៅ​វិញ​ ។​ ចុះ​វប្បធម៌​ខ្មែរ​អត់​មាន​ មែនហើយ​យក​វប្បធម៌​ខ្មែរ​ទៅ​ដាក់​ ក្រោយ​អ៊ី​ង​ចឹ​ង​សម​ទេ​?​ ព្រះករុណា​គ្រប់​ ព្រះ​អង្គ​ ព្រះ​គ្រូ​ចៅអធិការ​តាម​វត្ដ​នីមួយៗ​ គួរតែ​យកចិត្ដទុកដាក់​ចំពោះ​រឿង​នេះ​ផង​ កុំ​ចង់បាន​តែ​បច្ច័យ​ពេក​ ត្រូវ​នាំ​គ្នា​ជួយ​ ថែរក្សា​ប្រពៃណី​ វប្បធម៌​ខ្មែរ​ទៅ​ក្នុង​នាម​ យើង​ទាំងអស់​គ្នា​ជា​កូន​ខ្មែរ​ ហើយ​វត្ដ​នេះ​ ជាវ​ត្ដម​ន្ដ្រី​សង្ឃ​ មាន​តួនាទី​សុទ្ធតែ​រាជា​ គណៈ​ថ្នាក់​ត្រី​ទៀត​ មិនធម្មតា​ទេ​ ។​ យើង​ ទទួល​បាន​ទាំង​តួនាទី​ ហើយ​ត្រូវ​ជួយ​ថែ​ រក្សា​តម្លៃ​អ្នកបួស​ និង​វប្បធម៌​ខ្មែរ​ផង​។​

​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ដែល​ជា​ សាម​ណ​និស្សិត​ផ្នែក​សង្គមវិទ្យា​មួយ​អង្គ​ នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហ​នុ​រាជ​ បាន​រិះគន់​ចំពោះ​អ្វី​ដែល​បាន​កើតឡើង​ នៅ​ក្នុង​អង្គ​កឋិន​ខាងលើ​នេះ​ ។​ ព្រះ​អង្គ​ បាន​បន្ដ​ថា​ នេះ​ជា​ការ​រិះគន់​ដើម្បី​កែ​ លម្អ​ឱ្យ​បាន​ល្អ​ មិនមែន​ជា​ការ​បន្ដុះ​ បង្អាប់​នោះ​ឡើយ​ ។​

​ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​ខាងលើ​នេះ​ ព្រះតេជព្រះគុណ​ លន់​ សា​គុណ​ ព្រះ​ជន្ម​ ៤២​ព្រះ​វស្សា​ ចៅអធិការ​វត្ដ​ស្វាយ​ជ្រំ​ បាន​មាន​ថេរ​ដីកា​ប្រាប់​ភ្នាក់ងារ​កាសែត​ នគរវត្ដ​ឱ្យ​ដឹង​ថា​ អង្គ​កឋិន​នេះ​បាន​ចាប់​ ផ្ដើម​ដោយ​ចំណុះ​ជើងវត្ដ​កាលពី​ថ្ងៃ​ទី​ ២៧-២៨​ ខែតុលា​កន្លង​ទៅ​នេះ​ ។​ ព្រះ​ អង្គ​បាន​ទទួលស្គាល់​មាន​ក្រុម​ម៉ុង​សាយ​ របស់​ក្រុម​យុវជន​ក្នុង​ឃុំ​ស្វាយ​ជ្រំ​ចូល​ រួម​កំដ​កម្មវិធី​បុណ្យ​នោះ​មែន​ ប៉ុន្ដែ​ថា​ វា​ជា​ទម្លាប់​របស់​ក្រុម​យុវជន​ទាំងនោះ​ ក៏​ដូច​ជា​សហគមន៍​ទាំងមូល​ ។​ នៅ​ក្នុង​ ពេល​ដែល​ហែ​អង្គ​កឋិន​ជុំវិញ​ព្រះ​វិហារ​ ក៏​មាន​ក្រុម​ឆៃ​យាំ​២​វង់​ ចូលរួម​ដង្ហែ​ ផង​ដែរ​ ។​

​ព្រះ​គ្រូ​ចៅអធិការ​បាន​មាន​ថេរ​ដីកា​ ថា​ គេ​ទើបតែ​ចាប់អារម្មណ៍​ ប៉ុន្ដែ​វា​បាន​ ចូលរួម​ជា​យូរណាស់​មក​ហើយ​គឺ​ក្រុម​ យុវជន​នៅ​ឃុំ​ស្វាយ​ជ្រំ​ដែល​គេ​មាន​ម៉ុង​ សាយ​ ហើយ​តែងតែ​លោត​លេង​នៅ​ក្នុង​ ពិធីបុណ្យ​ផ្សេងៗ​ដូច​ជា​ ចេញ​ព្រះ​វស្សា​ ជាដើម​ ។​

​ចំពោះ​ការ​លើក​ឡើង​ថា​ ក្រុម​ម៉ុង​ សាយ​បាន​នាំមុខ​ក្បួន​ឆៃ​យាំ​ និង​អង្គ​កឋិន​ នោះ​ ព្រះ​គ្រូ​ចៅអធិការ​បាន​មាន​ថេរ​ដីកា​ ថា​ ធម្មតា​វា​ចេះ​លោត​វិល​ចុះ​វិល​ឡើង​ ដូច្នេះ​ពេល​ខ្លះ​ម៉ុង​សាយ​បែរជា​នាំមុខ​ក្បួន​ ទៅ​វិញ​ ។​ ព្រះ​គ្រូ​ចៅអធិការ​បាន​សង្កត់​ ធ្ងន់​ថា​ “​ប៉ុន្ដែ​ក្នុង​កម្មវិធី​នេះ​មាន​ឆៃ​យាំ​ ២​វង់​ចូលរួម​ដែរ​”​ ។​

​យ៉ាងណា​ក៏​ដោយ​ព្រះ​អង្គ​ទទួលស្គាល់​ ថា​ បើ​និយាយ​ពី​ប្រពៃណី​ទំនៀមទម្លាប់​ វា​ពិតជា​មិន​ត្រឹមត្រូវ​ទេ​ ប៉ុន្ដែ​សហគមន៍​ នេះ​ត្រូវ​មានការ​ចូលរួម​ពី​ក្រុម​យុវជន​ នៅ​ក្នុង​មូលដ្ឋាន​ ។​ ចំពោះ​ប្រពៃណី​ទំនៀម​ ទម្លាប់​វា​ខុស​មែន​ ប៉ុន្ដែ​ជា​ទម្លាប់​នៅ​ក្នុង​ សហគមន៍​តែងតែ​មានការ​ចូលរួម​ដើម្បី​ បាន​សប្បាយ​រីករាយ​ទាំងអស់​គ្នា​ ។​

​បើ​ទោះជា​យ៉ាងណា​ក៏​ដោយ​ការ​រិះគន់​ នៅ​តែ​មាន​ ព្រោះតែ​ទិដ្ឋភាព​ដែល​បាន​ ឃើញ​ និង​ចែករំលែក​បន្ដ​គ្នា​នៅ​ក្នុង​ បណ្ដាញ​ទំនាក់ទំនង​សង្គម​បាន​ទម្លាក់​ កំហុស​ទៅ​លើ​ចៅអធិការ​វត្ដ​ស្វាយ​ជ្រំ​ថា​ បណ្ដែតបណ្ដោយ​បុណ្យ​បែប​សាសនា​ មួយ​នេះ​ត្រូវ​បាន​ជាន់ឈ្លី​ ដោយ​វប្បធម៌​ និង​ប្រពៃណី​របស់​ចិន​ ។​ ប៉ុន្ដែ​សម្រាប់​ ចៅអធិការ​វត្ដ​ស្វាយ​ជ្រំ​យល់​ថា​ វា​ជា​ ការ​ចូលរួម​របស់​ក្រុម​យុវជន​ដើម្បី​ការ​ សប្បាយ​នៅ​ក្នុង​សហគមន៍​ ។​ យ៉ាងណា​ ក៏​ដោយ​ព្រះ​អង្គ​យល់​ថា​ វា​ពិតជា​ខុស​ ចំពោះ​ប្រពៃណី​ទំនៀមទម្លាប់​ ៕​

IMG-20151030-WA0001

...

ដោយ៖ ស្អាង​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print