កម្មករសំណង់ដាច់រន្ទាកំពស់ជាង៧ម៉ែត្រធ្លាក់មកដីរងរបួសធ្ងន់រយះក្បាល  

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ កម្មករសំណង់ម្នាក់បានរងរបួសធ្ងន់ដាច់រន្ទាធ្លាក់បោកក្បាលត្រូវនឹងឈើនៅខាងក្រោម រយះក្បាលនិងរបួសជើងជាទម្ងន់ ។ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ នៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

12188625_901819033242838_1258980033_n

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះ ធា រិទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិល្វា ឃុំស្វាយរំពា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ ទើបមកធ្វើជាកម្មករសំណង់បានជាង១សប្តាហ៍ ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា ជនរងគ្រោះបានឡើងរន្ទា បូកជញ្ជាំងដូចរាល់ដងដែលមានកំពស់ប្រមាណជាង៧ម៉ែត្រ ស្រាប់តែកំពុងធ្វើការរន្ទាដែលជនរងគ្រោះឈរនោះបានដាច់ចំណងដែក ក៍បណ្តាលអោយជនរងគ្រោះធ្លាក់មកដីហើយបោកក្បាលត្រូវនឹងឈើបណ្តាលមុតរយះក្បាល និងជើងផងដែរ ។

ក្រោយពេលកើតហេតុ អ្នកធើ្វការនៅទីនោះបានដឹកមកសង្រ្គោះភ្លាមៗនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងតែម្តង ៕

12200907_901817993242942_1476624784_n 12201009_901817673242974_866750628_n

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print