ខេត្តកំពង់ចាម ៖ កំលាំងជំនាញកងរាជអាវុធហត្ថខេត្ត សហការជាមួយ កំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកចំការលើបានចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ធ្វើឡើងចំនួន៣លើក ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ ឃាត់ខ្លួន ជនសង្ស័យបាន១០នាក់ នឹងចាប់យកវត្ថុតាងម្សៅក្រាមពណ៌សចំនួន១៤កញ្ចប់ ទម្ងន់សរុប៤.៤៤ក្រាម នឹងទូរសព្ទ័ដៃចំនួន ០៩គ្រឿង( ចុចពឹល) ។
មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ចាមបានអោយដឹងថា ប្រតិ បត្តិការលើកទី១ ៖ ធ្វើឡើងនៅវេលាម៉ោង១២ និង១០នាទី ថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០១៨ បង្រ្កាបករណីជួញដូរគ្រឿងញ្ញៀន នៅចំណុចភូមិប្រម៉ាត់ដី ឃុំស្វាយទាប ស្រុកការលើ ខេត្តកំពង់ចាម។
លទ្ធផល ៖ ឃាត់ខ្លួនបានចំនួន០២នាក់ ១/ឈ្មោះ ស៊ុន គឹមឡុង ហៅចាវ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ,២/ឈ្មោះយ៉ត វណ្ណា ហៅវ៉ូច ហៅដែ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិស្រែព្រាល ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។
ចាប់យកវត្ថុតាងរួមមាន ម្សៅក្រាមពណ៍សចំនួន០២កញ្ចប់ ទម្ងន់០,៨៥ក្រាម ,ទូរសព្ទ៍ដៃ០១គ្រឿង ( ចុចពឹល )។
លើកទី២ ៖ ធ្វើឡើងនៅវេលាម៉ោង១៨.១០នាទី ថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០១៨ បង្រ្កាបករណីជួញដូរគ្រឿងញ្ញៀន នៅចំណុចភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ លទ្ធផល ឃាត់ខ្លួនបានចំនួន០៤នាក់
ឈ្មោះ នូ សាន់ឌី ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិបឹងស្នាយ សង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ឈ្មោះ ពុន សុជា ភេទ ប្រុស អាយុ ២៨ ឆ្នាំ រស់នៅ ភូមិខ្យា ឃុំអំពឹល ស្រុកកំពង់សៀម ខេត្តកំពង់ចាម , ឈ្មោះ សុីម សំអ៊ាន ភេទ ប្រុស អាយុ ១៩ ឆ្នាំ រស់នៅ ភូមិខ្យា ឃុំអំពឹល ស្រុកកំពង់សៀម ខេត្តកំពង់ចាម , ឈ្មោះ រុន ដារ៉ូ ភេទ ប្រុស អាយុ ១៩ ឆ្នាំ រស់នៅភូមិឡអិដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម (ជាក់ស្តែងភ្លាមៗ ) ។ ចាប់យកវត្ថុតាងរួមមាន: ម្សៅក្រាមពណ៍សចំនួន០២កញ្ចប់ ទម្ងន់០,៣០ក្រាម ទូរសព្ទ៍ដៃ០៤គ្រឿង( ចុចពឹល )។
លើកទី៣ ៖ ធ្វើឡើងនៅវេលាម៉ោង១៨.០០នាទី ថ្ងៃទី២ ខែកុម្ភះ ឆ្នាំ២០១៨ បង្រ្កាបករណីជួញដូរគ្រឿងញ្ញៀន នៅចំណុចភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ ជាលទ្ធផល ឃាត់ខ្លួនបានចំនួន០៤នាក់
១/ឈ្មោះ ឌី សុខលាភ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
២/ឈ្មោះ វិរះ វិច្ចិកា ហៅ កា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ ជីហុក ឃុំអំពឹល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ,៣/ ឈ្មោះ សុខ ភារ៉ា ភេទ ប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិតាណេង សង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ,៤/ឈ្មោះ យឹម វិច្ឆិកា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិ ជីរោទិ៍ ឃុំជីរោិទ៍ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ចាប់យកវត្ថុតាងរួមមាន: ម្សៅក្រាមពណ៍សចំនួន១០កញ្ចប់ ទម្ងន់ ៣,២៩ក្រាម ទូរសព្ទ៍ដៃ០៤គ្រឿង( ចុចពឹល ) ថង់ប្លាស្ទិកវិចខ្ចប់គ្រឿងញៀនមួយចំនន ។
បច្ចុប្បន្នៈជនសង្ស័យ និងវត្ថុតាងខាងលើជំនាញកំពុងចាត់ការតាមនីតិវិធីបញ្ជូនទៅតុលាការ ៕
ដោយ៖ វណ្ណៈ