យ៉ាងហោចណាស់ក៏មានមនុស្ស២នាក់ស្លាប់ និង៤នាក់រងរបួសនៅក្នុងហេតុការណ៍ផ្ទុះឃ្លាំងស្តុកគ្រាប់រំសែវរហូតដល់៣៥០០តោន បណ្តាលឲ្យមានគ្រោះអគ្គិភ័យជាទ្រង់ទ្រាយធំ ។ ការផ្ទុះនោះធ្វើឲ្យកគ្រើកស្រុកSvatovo ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែនតែម្តង ។
ការផ្ទុះគ្រាប់ចេះតែកើតឡើងបន្តបន្ទាប់បង្កផលលំបាក់យ៉ាងខ្លាំងនៅក្នុងការពន្លត់អគ្គិភ័យ។ ឃ្លាំងមានទំហំប្រមាណ៣០០ម៉ែត្រក្រឡា គ្របដណ្តប់ដោយអគ្គិភ័យ។ ពលរដ្ឋនៅជិតកន្លែងកើតហេតុក៏បានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាពផងដែរ ។
ក្រសួងសន្តិសុខអ៊ុយក្រែនបានឲ្យដឹងថា ការផ្ទុះខាងលើដូចជាសកម្មភាពវាយប្រហារភេរវកម្ម ដោយសារតែមុនពេលផ្ទុះ គេបានមើលឃើញគ្រាប់ផ្លោងពីរគ្រាប់ធ្លាក់ចំកណ្តាលឃ្លាំងគ្រាប់។
បុគ្គលិកបម្រើការនៅក្នុងហាងក្បែរនោះបានបាត់បង់ជីវិតដោយសារតែបំណែកគ្រាប់បែក គ្រាប់កាំភ្លើងហោះចំ និងមានបុរសម្នាក់ទៀតស្លាប់ដោយហេតុការណ៍ដូចគ្នានិង ៤នាក់រងរបួស។ ការផ្ទុះនោះធ្វើឲ្យប៉ះពាល់ដល់ទីប្រជុំជន៩កន្លែង ក្នុងនោះមានអគារផ្ទះរួម៦ជាន់មួយ៤ខ្នង និងអគារ៣ជាន់២០ខ្នងផងដែរ ។
មន្ត្រីទទួលសុខត្រូវបានជម្លៀសពលរដ្ឋជាង២០ពាន់នាក់ទៅកាន់តំបន់មានសុវត្ថិភាព ចំណែកគ្រួសារមួយចំនួនក៏បានភៀសខ្លួននៅក្នុងផ្ទះរបស់ខ្លួន ដែលមានត្រង់សេការពារគ្រាប់។
អ្នកនាំពាក្យប្រធានាធិបតីអ៊ុយក្រែនបញ្ជាក់ថា រដ្ឋាភិបាលបានបញ្ជូនក្រុមពិសេសទៅកាន់ទីនោះបើកការស្រាវជ្រាវពីមូលហេតុបណ្តាលឲ្យមានហេតុការផ្ទុះខាងលើកើតឡើង ៕
ប្រែសម្រួល៖ ថាច់ យ៉ាត