ប្រកួត​កីឡាប្រដាល់​ជើងឯក​ថ្នាក់​ ជាតិ​ខុស​គ្នា​ពី​ជើងឯក​តាម​សង្វៀន​ ទូរទស្សន៍​មួយ​រយ​ភាគរយ​

ចែករំលែក៖

​ភ្នំពេញ​៖​ មហាជន​បាន​រិះគន់​ទៅ​ លើ​ការ​រៀបចំ​ការ​ប្រកួត​កីឡាប្រដាល់​សាកល​និង​ប្រដាល់​ក្បាច់​បុរាណ​ខ្មែរ​ជ្រើស​ រើស​ជើងឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០១៥​ ដែល​ ខុស​គ្នា​ពី​ការ​ប្រកួត​ជើងឯក​នៅ​តាម​ បណ្ដា​សង្វៀន​ទូរទស្សន៍​នានា​ក្នុងស្រុក​ មួយ​រយ​ភាគរយ​ ។​

Boxing National

​កាលពី​ល្ងាច​ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​ ២០១៥​ នៅ​សាល​ដំបូលទូក​ក្នុង​ពហុ​កី​ឡ​ ដ្ឋា​ន​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​មាន​រៀបចំ​ពិធី​ បិទ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​កីឡា​ ប្រដាល់​សាកល​និង​ប្រដាល់​ក្បាច់​បុរាណ​ខ្មែរ​មាន​ចំនួន​៧​គូ​ ប៉ុន្ដែ​១​គូៗ​ប្រកួត​ពុំ​ ដែល​ឆ្លង​ផុត​ទឹក​ទី​៤​នោះ​ឡើយ​ ក្នុង​នោះ​ គូ​ទី​១​ត្រូវ​អាជ្ញាកណ្ដាល​បញ្ឈប់​ក្នុង​ទឹក​ ទី​៣,​ គូ​ទី​២​សន្លប់​ក្នុង​ទឹក​ទី​២,​ គូ​ទី​៣​ចាញ់​ ពិន្ទុ​,​ គូ​ទី​៤​សន្លប់​ក្នុង​ទឹក​ទី​១,​ គូ​ទី​៥​សន្លប់​ ក្នុង​ទឹក​ទី​១,​ គូ​ទី​៦​ចាញ់​ពិន្ទុ​ និង​គូ​ទី​៧​ សន្លប់​ក្នុង​ទឹក​ទី​២​ ។​

​អ្នក​និយម​ទស្សនាការ​ប្រកួត​កីឡា​ ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ​ដែល​តែង​ តែ​គាំទ្រ​ទៅ​លើ​កីឡាករ​មួយ​ចំនួន​នៅ​ ក្នុង​ចំណោម​កីឡាករ​ទាំង​៧​គូ​នា​ថ្ងៃ​ប្រកួត​ ផ្ដាច់ព្រ័ត្រ​នាំ​គ្នា​ងឿងឆ្ងល់​ថា​ ចុះ​ហេតុ​អ្វី​ បានជា​ប្រកួត​នៅ​តាម​សង្វៀន​ទូរទស្សន៍​ ល្អ​អី​ល្អ​យ៉ាងនេះ​ វាយ​គ្នា​បែក​មុខ​បែក​ មាត់​ក៏​មិន​ឈប់​ដែរ​ ។​ ប៉ុន្ដែ​នៅ​ពេល​ ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ហេតុ​អ្វី​បានជា​ពួក​គេ​ប្រកួត​ដូច​ក្មេង​ លេង​បាយឡុកបាយឡ​ទៅ​វិញ​ ។​

​ចម្លើយ​នៅ​ខាងក្រោម​នេះ​ត្រូវ​បាន​ អ្នកចេះ​មើល​កីឡា​លើក​ឡើង​ថា​ វា​ជា​ រឿង​ធម្មតា​ទេ​ ប្រកួត​ជើង​ថ្នាក់​ជាតិ​បាន​ លុយ​តិច​ ចំណែកឯ​ប្រកួត​នៅ​តាម​សង្វៀន​ ទូរទស្សន៍​នានា​ក្នុងស្រុក​មានការ​ឧ​ប​ត្ថ​ម​ ពី​ក្រុមហ៊ុន​ឯកជន​បាន​លុយ​ច្រើន​ ។​ ដូច្នេះ​ពួក​គេ​ត្រូវ​តែ​វាយ​ឱ្យ​អស់ពី​សមត្ថ​ ភាព​ទើប​ទទួល​បាន​ប្រាក់​កម្រៃ​តម្លៃ​ខ្លួន​ និង​មិន​ជាប់​ពិន័យ​របស់​សហព័ន្ធ​កីឡា​ ប្រដាល់​កម្ពុជា​ ។​

​បញ្ហា​អសកម្ម​ខាងលើ​នេះ​បណ្ដាល​ មក​ពី​កីឡាករ​កីឡាការិនី​និង​គ្រូបង្វឹក​ តាម​បណ្ដា​ក្លិប​នីមួយៗ​មិន​ឱ្យ​តម្លៃ​ពាន​ រង្វាន់​របស់​រដ្ឋ​ហើយ​បាន​ចាត់​ទុក​ការ​ រៀបចំ​របស់​នាយកដ្ឋាន​អប់រំ​កាយ​ និង​ កីឡា​ជា​រឿង​កាតព្វកិច្ច​ចេះ​តែ​បញ្ជូន​ អត្ដ​ព​លិ​ក​របស់​ខ្លួន​មក​ចូលរួម​ដើម្បី​ បង្គ្រប់កិច្ច​តែ​ប៉ុណ្ណោះ​ ។​

​កន្លង​ទៅ​លោក​ អ៊ុ​ក​ សិទ្ធិ​ជាតិ​ អគ្គ​ នាយក​នៃ​អគ្គនាយកដ្ឋាន​អប់រំ​កាយ​ និង​ កីឡា​ធ្លាប់​បាន​ព្រមាន​ទៅ​ដល់​សហព័ន្ធ​ កីឡា​ជាតិ​ទាំងអស់​ថា​ សម​ល្មម​ឈប់​ បោក​យក​លុយ​ក្រសួង​ចាយ​ទៀត​ទៅ​ល្មម​ ដល់​ពេល​សម្រួច​សមត្ថភាព​ត្រៀមលក្ខណៈ​ ចូលរួម​ប្រកួត​ពហុ​កីឡា​ (National​ Games)​ ឆ្នាំ​២០១៦​ និង​ត្រៀម​ធ្វើ​ជា​ ម្ចាស់ផ្ទះ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ៕​

National BoxingBoxing National1

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print