វិភាគអន្តរជាតិ៖ បើមិនទាន់ដល់គោលដៅជាប្រទេសមហាអំណាចបរមាណូទេ ប្រទេសកូរ៉េខាងជើងមិនបោះបង់នោះឡើយ

ចែករំលែក៖

គោលដៅរបស់កូរ៉េខាងជើងគឺឲ្យពិភពលោកទទួលស្គាល់ ថា ប្រទេសកូរ៉េខាង ជើងជាប្រទេសមហាអំណាចបរមាណូ ដូច ជាប្រទេសបរមាណូផ្សេងទៀត ក្នុងនោះ មានអាមេរិកផងដែរ ហើយបើទីក្រុងព្យុងយ៉ាងមិនទាន់ឈានដល់ ដំណាក់កាលនេះទេគេនឹងមិនបោះបង់កម្មវិធីបរមាណូនោះឡើយ បើទោះបីរងគំនាបនិងទណ្ឌ កម្មខ្លាំងប៉ុនណាក្តី។

ប្រសិនបើអាមេរិក មិនព្រមទទួល ស្គាល់កូរ៉េខាងជើង ជាប្រទេសមហាអំណាច បរមាណូនោះ មានតែវិធីសាស្ត្រតែមួយ គត់គឺវាយប្រហារ ។ប៉ុន្តែការវាយប្រហារ វាជារឿង ប្រថុយប្រថានខ្លាំងណាស់អាច បង្កឲ្យមានអ្នកស្លាប់ច្រើន ដោយកូរ៉េខាង ជើង ក៏មានអាវុធបរមាណូដូចគ្នាដែរ។

កន្លងមកមានព័ត៌មានផ្សាយថា យោធាអាមេរិកគ្រោងនឹងវាយប្រហារមូលដ្ឋាន នុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ប៉ុន្តែរហូតមកទល់ពេលនេះ នៅតែគ្មានការធានាអះអាងយ៉ាងពិតប្រាកដថា កងទ័ពសហរដ្ឋអាមេរិកនឹងធ្វើការវាយប្រហារកូរ៉េខាងជើងនោះឡើយ ដោយសេចក្តីសម្រេចចិត្តនេះហាក់នៅមានភាពស្រពេចស្រពឹលបន្តិច។

ម្យ៉ាងទៀតជម្រើសក្នុងការប្រើប្រាស់ កម្លាំងយោធា ច្បាស់ជាបង្កឱ្យមានការវាយប្រហារដោយកាំភ្លើងធំពីសំណាក់កូរ៉េខាងជើង ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុង ប្រទេសកូរ៉េខាងត្បូង។ លោក Stephen Bannon អតីតប្រធានអ្នកយុទ្ធសាស្រ្តរបស់លោក ត្រាំ បានលើកឡើងក្នុងបទសម្ភាសន៍ ថា ថ្មីៗនេះសហរដ្ឋអាមេរិក មិនមានជម្រើសប្រើប្រាស់កម្លាំងយោធា ដើម្បីបញ្ឈប់កម្ម វិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើងនោះទេ។ លើសពីនេះទៅទៀតនោះ ប្រទេសចិន នឹងមិនឈរមើលសហរដ្ឋអាមេរិក ប្រើប្រាស់កម្លាំងយោធាវាយប្រហារកូរ៉េខាងជើង ដោយងាយៗនោះឡើយ។

ក្នុងនាមជាប្រទេសកុម្មុយនីស្តមួយដ៏ ឯកា ផ្ដាច់ខ្លួនចេញពីអន្តរជាតិ ហេតុនេះគោលបំណងដ៏សំខាន់តែមួយគត់របស់ លោក គីម គឺអភិរក្សវង្សត្រកូល និងរបប កុម្មុយនីស្តរបស់ខ្លួន។ ដើម្បីសម្រេចគោល ដៅខាងលើ មានតែការផលិតអាវុធនុយក្លេអ៊ែរប៉ុណ្ណោះដែលជាជម្រើសដ៏ត្រឹមត្រូវ ដោយមិនអាចខ្វះបាន។ និយាយពីចំណុច នេះ លោក គីម ទំនងជាយកគំរូតាមអតីតមេ ដឹកនាំចិន ក្រោមការដឹកនាំ របស់លោក ម៉ៅ សេទុង។ នៅក្នុងទសវត្សរ៍ ឆ្នាំ ១៩៦០ លោកម៉ៅ បានប្តេជ្ញា អភិវឌ្ឍអាវុធនុយ ក្លេអ៊ែរ ដោយបារម្ភខ្លាចការឈ្លានពានពី សំណាក់សហរដ្ឋអាមេរិក ឬសហភាពសូ វៀត។ លោកជឿជាក់ថា អាវុធនុយក្លេអ៊ែរ អាចធានាបានថា ប្រទេស ចិន នឹងមិនរងការគំរាមកំហែងពីសត្រូវរបស់ខ្លួនឡើយ។ ចំណុចទាំងនេះ បានជំរុញឱ្យមហិច្ឆតា របស់ កូរ៉េខាងជើង ចង់ក្លាយជាមហា អំណាចនុយក្លេអ៊ែរកាន់តែខ្លាំងក្លា។

ដោយសារភាពខ្វះខាតក្នុងចំណុចរួម រវាងមហាអំណាច ដើម្បីដោះស្រាយបញ្ហា កូរ៉េខាងជើង ដែលជាចំណុចខ្សោយដ៏ធំ មួយធ្វើឱ្យរដ្ឋាភិបាលក្រុងព្យុងយ៉ាងកាន់តែបានចិត្ត ស្របពេលដែលការផលិតនុយ ក្លេអ៊ែរនេះ ជាមហិច្ឆតាដ៏ធំរបស់ខ្លួនផង នោះ ជំរុញឱ្យកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសមួយនេះ បន្តឈានទៅមុខ ឬអាចឈាន ទៅ ឈោងចាប់ឋានៈជាមហាអំណាច នុយក្លេអ៊ែរ ក្នុងពេលណាមួយក៏អាចថា បាន។ ហេតុនេះ សេណារីយ៉ូដ៏អាក្រក់បំផុត អាចនឹងក្លាយជាការពិតក្នុងពេលខាងមុខ ប្រសិនបើមហាអំណាចធំៗនៅតែបន្តគិតពីប្រយោជន៍ខ្លួនច្រើនជាងប្រយោជន៍រួម ហើយសហគមន៍អន្តរជាតិត្រូវតែបង្ខំចិត្ត ទទួលស្គាល់រឿងនេះ ទោះក្នុងរូបភាពបែប ណាក្តី។

ចំណែកការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង មិនមែនជារឿងថ្មីនោះឡើយ កន្លងមកមេដឹកនាំកូរ៉េខាងជើង ធ្លាប់បាន ប្រកាសថាខ្លួន មិនមែនទើបតែរងការដាក់ទណ្ឌកម្មនោះឡើយ វាសមជាមួយកូរ៉េខាង ជើង ទៅហើយ ហើយទណ្ឌកម្មនោះមិន បានរារាំង គោលដៅផលិតបរមាណូរបស់កូរ៉េខាងជើងនោះដែរ។

ការដាក់ទណ្ឌកម្មតាមរយៈការបញ្ឈប់ទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសនានាជាមួយកូរ៉េខាងជើង ពិតជាមិនអាចទាក់ ទាញការគាំទ្រ និងកិច្ចសហប្រតិបត្តិការ ពេញទំហឹង ពីមហាអំណាចមួយចំនួន បានឡើយ មានជាអាថ៌ដូចជា ប្រទេស រុស្ស៊ី និងប្រទេសចិនជាដើម ដែលជាសម្ពន្ធ មិត្ត និងជាម្ចាស់ជំនួយសេដ្ឋកិច្ចដ៏សំខាន់ របស់កូរ៉េខាងជើង។ ថ្វីបើប្រទេស ចិន និងរុស្ស៊ីបានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរចុងក្រោយរបស់កូរ៉េខាងជើង ព្រមទាំងចូលរួមដើម្បីទប់ស្កាត់ការរីកសាយភាយអាវុធ នុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េក្តី ប៉ុន្តែរដ្ឋធំៗ ទាំងពីរ មិនបានផ្លាស់ប្តូរជំហរមូលដ្ឋាន របស់ខ្លួនឡើយ។ ជាក់ស្តែងទំនាក់ទំនង ការទូត និងកិច្ចចរចានានាជាមួយរដ្ឋកុម្មុយនីស្តមួយនេះនៅតែបន្តដំណើរការជាធម្មតា។

រដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន ចង់រឹត បន្តឹងការដាក់ទណ្ឌកម្ម កាន់តែធ្ងន់ធ្ងរទៅ លើប្រទេស កូរ៉េខាងជើង ប៉ុន្តែក្នុងទំព័រ ប្រវត្តិសាស្រ្តអាចបញ្ជាក់បានថា ការដាក់ ទណ្ឌកម្ម គ្មានប្រសិទ្ធភាព ក្នុងការរារាំងរដ្ឋា ភិបាល ក្រុងព្យុងយ៉ាង មិនឱ្យផលិតនុយក្លេ អ៊ែរបានឡើយ។ លោកត្រាំ ធ្លាប់បានបន្ទោស ទៅលើប្រទេសចិន ដែលមិនបានព្យាយាមឱ្យអស់ពីសមត្ថភាព ចូលរួមដាក់ទណ្ឌកម្ម ទៅលើប្រទេស កូរ៉េខាងជើង។ វាមិនមែន ជារឿងចម្លែកនោះទេ នេះក៏ដោយសារតែប្រទេសចិនមានក្តីព្រួយបារម្ភខ្លាចរបបកុម្មុយនីស្តរបស់កូរ៉េខាងជើង ដែលជាសម្ពន្ធមិត្តកុម្មុយនីស្តដ៏សំខាន់របស់ខ្លួនត្រូវដួល រលំ។

ប្រសិនបើកូរ៉េខាងជើង ដួលរលំមែន នោះ មិនត្រឹមតែជាភាពផុយស្រួយដល់ របបកុម្មុយនីស្តរបស់ខ្លួនប៉ុណ្ណោះទេ វាថែមទាំងបង្កជាវិបត្តិជនភៀសខ្លួនហូរចូលទៅកាន់ប្រទេសចិន ដើម្បីគេចពីសង្គ្រាមផង ដែរ។ ម្យ៉ាងវិញទៀតប្រសិនបើប្រទេស កូរ៉េទាំងពីរត្រូវបានបង្រួបបង្រួមគ្នានោះ យោធាអាមេរិក ដែលធ្លាប់តែដាក់ពង្រាយត្រឹមដែនដីកូរ៉េខាងត្បូង ច្បាស់ជាឆ្លៀត ឱកាសនេះដើម្បីដាក់ពង្រាយទ័ពនៅតាមបន្ទាត់ព្រំដែនកូរ៉េជាប់ចិនវិញម្តង ដែលនេះជាការបង្កក្តីបារម្ភយ៉ាងធ្ងន់ធ្ងរចំពោះចិន។

កាលពីពេលថ្មីៗកន្លងទៅនេះ លោក ដូណាល់ ត្រាំ បានបង្ហាញវោហាសាស្រ្តក្អេងក្អាងដោយគ្មានមូលដ្ឋានច្បាស់លាស់ថា សហរដ្ឋអាមេរិកនឹងបញ្ឈប់សកម្មភាពពាណិជ្ជកម្ម ជាមួយប្រទេសទាំងឡាយណា ដែលធ្វើទំនាក់ទំនងពាណិជ្ជកម្មជាមួយ រដ្ឋាភិបាលក្រុងព្យុងយ៉ាង។ ប៉ុន្តែសហ រដ្ឋអាមេរិក ប្រហែលជាភ្លេចហើយថា រដ្ឋាភិបាលក្រុង ប៉េកាំងជាដៃគូពាណិជ្ជកម្មដ៏សំខាន់នៃរដ្ឋាភិបាលក្រុង ព្យុងយ៉ាង ស្របពេលដែល ចិន ក៏ជាដៃគូពាណិជ្ជកម្ម និងក៏ជាម្ចាស់បំណុលដ៏ធំរបស់ខ្លួនផងដែរ។ ហេតុនេះ សាកស្រមៃថា តើនឹង មានរឿងអ្វីកើតឡើង ប្រសិនបើសហរដ្ឋ អាមេរិកហ៊ានបញ្ឈប់ទំនាក់ទំនងពាណិជ្ជកម្មជាមួយម្ចាស់បំណុលរបស់ខ្លួន? តើអាមេរិកអាចបន្តរស់ដោយគ្មានទំនាក់ទំនងជាមួយចិន បានដែរឬទេ? តើវានឹងបង្ក ផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកដូចម្តេចខ្លះប្រសិនបើអាមេរិកពិតជាប្រកាន់គោលជំហរបែបនេះនោះ? និយាយឱ្យស្រួលស្ដាប់កឺការប្រើប្រាស់ពាណិជ្ជកម្មបង្ខំឱ្យ ចិនធ្វើតាមបញ្ជាខ្លួន៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print