លោកអធិការនគរបាលស្រុកអូរយ៉ាដាវ ៖ មនុស្ស២នាក់របួសធ្ងន់ស្រាលក្រោយកែច្នៃផាវដើម្បីបោកត្រី

ចែករំលែក៖

ខេត្តរតនគិរី៖ មនុស្ស២នាក់ បានរងរបួសធ្ងន់ស្រាល ក្រោយកែច្នៃផាវធ្វើគ្រាប់បែកទៅបោកត្រី ខុសបច្ចេកទេស។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩នឹង២០នាទីព្រឹកចុងសប្តាហ៍កន្លងទៅ នៅចំណុចអូរតាង ភូមិសំ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ។

អធិការនគរបាលស្រុកអូរយ៉ាដាវ លោក ម៉ៅ សាន់ បានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់: ១-ឈ្មោះ សេវ ទុំ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិច្រាយ រងរបួសធ្ងន់ ដាច់.ក ដៃ និងរបួសពេញខ្លួន។ ២-ឈ្មោះ សេវ ខ្វា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិច្រាយ ងរបួសស្រាល។

ក្រោយកើតហេតុនគរបាលមូលដ្ឋានចុះត្រួតពិនិត្យ នឹងដឹកបញ្ជូនជនរងគ្រោះទៅមណ្ឌលភាពស្រុកអូរយ៉ាដាវដើម្បីជួយសង្គ្រោះបន្ទាន់៕ ដោយ: ជីវន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print