ខេត្តរតនគិរី ៖ សមត្ថកិច្ចវែកមុខឃាតករដែលរំលោភសម្លាប់សិស្សស្រីជនជាតិគ្រឹងនៅសង្កាត់កាចាញក្រុងបានលុងនោះឃើញហើយនិងបានបញ្ជូនទៅសាលាដំបូងខេត្តនៅវេលាម៉ោង៩ព្រឹកថ្លៃចន្ច័៥រោចខែមាឃឆ្នាំរការនព្វស័ក ព.ស ២៥៦១ត្រូវនិងថ្ងៃទី៥ ខែកុម្ភៈ ឆ្ន២០១៨។
ក្នុងករណីខាងលើនេះត្រូវបានលោកតេង សាវុធ អធិការរងទទួលបន្ទប់ព្រហ្មទណ្ឌក្រុងបានលុងបានអោយដឹងថា ជនសង្ស័យមានឈ្មោះជា ដែន អាយុ៣៩ឆ្នាំ ជនជាតិគ្រឹងមុខរបរកសិករជាបុរសពោះម៉ាយលែងប្រពន្ធ២ឆ្នាំហើយរស់នៅជាមួយប្អូនបង្កើតឈ្មោះប៉ក់ ឡុក ដែលមានផ្ទះក្បែរគ្នានឹងជនរងគ្រោះ(សិស្សស្រីដែលស្លាប់)។
លោកបានបញ្ជាក់ទៀតថាករណីឃាត់ខ្លួនជនសង្ស័យខាងលើគឺក្នុងថ្ងៃកើតហេតុនោះតែម្តងដែលស្លាប់នៅព្រឹកសុក្រ២រោចខែមាឃឆ្នាំរការនព្វសក័ព.ស២៥៦១ត្រូវនិងថ្ងៃទី២ ខែកុម្ភៈឆ្នាំ២០១៨រហូតដល់វេលាម៉ោង៥ល្ងាចទើប ឃាត់ខ្លួនបាននៅចំណុចផ្ទះយុវតីនោះតែម្តង។
ក្រោយឃាត់ខ្លួនបានសមត្ថកិច្ចបានស្រាវជ្រាវពត៌មានយ៉ាងលំអិតជុំវិញកន្លែងកើតហេតុ។ ក្នុងពេលឃាត់ខ្លួនបញ្ជូនដល់អធិការក្រុងជនសង្ស័យមិនព្រមសារភាពថាសម្លាប់សិស្សស្រីឈ្មោះ អាត់ ស៊ីញ អាយុ១៨ឆ្នាំ នោះទេ។
តែសមត្ថកិច្ចមានការចាប់អារម្មទៅលើជនសង្ស័យរូបនោះដោយសារយោងតាមការឱ្យដឹងនៅម៉ោង៧យប់ជនសង្ស័យបានទៅទិញស្រាបៀអាំងឈើ១កំប៉ុងនិងដូរក្រវឹល១កំប៉ុងទៀតនៅតូបលក់របស់ជនរងគ្រោះយកមកផឹកផ្ទះរបស់ខ្លួនស្របពេលជនរងគ្រោះមកពីសាលាដែរដល់ពេលសមត្ថកិច្ចចាប់បានសួរជនសង្ស័យថាតើមានទៅទិញស្រាបៀរនៅតូបនោះដែរទេ? ជនសង្ស័យរូបនេះបានឆ្លើយបង្វែងដានថាអត់បានទៅទិញទេ។
ជនសង្ស័យបានឆ្លើយថា ខ្លួនបានទៅទិញស្រាបៀរពីរកំប៉ុងនោះនៅភូមិ១ កាចាញ ពេលសមត្ថកិច្ចសួរដេញដោរយ៉ាងខ្លាំងទើបឆ្លើយថាបានទិញស្រានៅផ្ទះជនរងគ្រោះមែន ហើយមានចំណុចសំខាន់ៗជាច្រើនទៀតដែលធ្វើអោយសមត្ថកិច្ចមានការសង្ស័យនិងឈានទៅដល់ការដាក់បន្ទុកទៅលើជនសង្ស័យរូបនេះតែម្តង។
លោកតេង សាវុធបានបញ្ជាក់ទៀតថាជនសង្ស័យខាងលើសមត្ថកិច្ចក្រុងបានលុងបញ្ជូនខ្លួនទៅអោយសាលាដំបូងខេត្តរតនគិរីធ្វើការចោទប្រកាន់ឫមិនចោទប្រកាន់ទៅលើចៅក្រមស៊ើបសួរ។
តាមសម្តីពីឪពុកក្មេងស្រីរងគ្រោះឈ្មោះ ពុធ អាត អាយុ៤២ឆ្នាំ ជនជាតិគ្រឹងបានអោយដឹងថាជនសង្ស័យឈ្មោះជា ដែន នេះត្រូវជាប្អូនជីដូនមួយរបស់គាត់។ ជនរងគ្រោះត្រូវជាក្មួយរបស់ជនសង្ស័យហើយជនសង្ស័យតែងចេញចូលផ្ទះគាត់ដោយសេរី។
ក្រោយពីទទួលពត៌មានលំអិតក្នុងថ្ងៃកើតហេតុប៉ងរំលោភមិនបានសម្រេចសំលាប់សិស្សស្រីម្នាក់ស្លាប់យ៉ាងអាណោចអាធម៌នោះអ្វីដែលធ្វើអោយសមត្ថកិច្ចនិងប្រជាពលរដ្ឋហួសចិត្តនោះជនសង្ស័យបានមកឈរមើល និងជួយសែងសាកសពចេញពីកន្លែងកើតហេតុចូលទៅក្នុងផ្ទះជនរងគ្រោះទៀតផង។
ក្រោយពីកើតហេតុត្រូវបានឪពុកម្តាយស្រីរងគ្រោះប្តឹងសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការត្រួតពិនិត្យកន្លែងកើតហេតុបានអោយដឹងទៀតថាជនល្មើសទំនងជាចាប់នាងខ្ទប់មាត់អូសមកខាងជើងផ្ទះដែលមានស្មៅដុះខ្ពស់ៗហើយធ្វើសកម្មភាពរំលោភតែមិនបានសម្រេចដោយសារនាងតដៃ៕ ដោយ:ជីវន្ត