រន្ធត់ណាស់ស្លាប់២របួសធ្ងន់១ ដោយសារថយន្តធុនធំមួយគ្រឿង បើកជែងខ្វះការប្រុងប្រយ័ត្នបុកម៉ូតូូពីក្រោយពេញទំហឹងតាមផ្លូវទំនប់កប់ស្រូវ

ចែករំលែក៖

ភ្នំពេញ ៖ បុរសជា​ឪពុកម្នាក់បានស្លាប់នៅកន្លែងកើតហេតុចំណែក២នាក់ទៀតរងរបួសធ្ងន់ត្រូវបានដឹកតាមរថយន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ជាអកុសលដោយស្ថានភាពរបួសធ្ងន់ធរពេកធ្វើអោយកុមារអាយុ៥ឆ្នាំបានស្លាប់ខណៈបញ្ជូនដល់មន្ទីរពេទ្យ ។
ចំពោះស្ថានភាពដ៏សែនរន្ធត់បានកើតឡើងកាលពីវេលាម៉ោង១ និង៣៥នាទី រសៀលថ្ងៃទី៥ ខែ កុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ត្រង់ចំណុចដីឡូត៍ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
  យោងតាមរបាយការណ៍សមត្ថកិច្ចបានអោយដឹងថា រថយន្តបង្កម៉ាក HINO ពណ៌បៃតងចាស់ ពាក់ស្លាកលេខ បាត់ដំបង 3A – 0568  បើកបរដោយឈ្មោះ មុត សាន្ត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបើករថយន្ត ស្នាក់នៅភូមិរលាំងកែន ឃុំរលាំកែន ស្រុក កណ្តាលស្ទឹង ខេត្តកណ្តាលដោយបើកបរក្នុងទិសដៅពីកើតទៅលិចតាមបណ្តោយផ្លូវទំនប់កប់ស្រូវ ហើយបានបុកជាមួយនិងម៉ូតូមួយគ្រឿងម៉ាក HONDA C-125ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1D -0358 ជិះឌុបគ្នា៣នាក់ក្នុងទិសដៅពីកើតទៅលិច (ស្របទិសគ្នា)បើកដោយឈ្មោះ សុីន វាសនា ភេទប្រុស អាយុ ៣៦ឆ្នាំ ស្នាក់នៅភូមិជីហែ ឃុំ ព្រែកតាកូយ ស្រុកកងមាស ខេត្តកំពង់ចាម(ស្លាប់) រួមដំណើរដោយឈ្មោះសុីន វណ្ណដេត ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅភូមិជាមួយគ្នា របួសធ្ងន់ និងឈ្មោះ ស្នា សីហា ភេទប្រុស  អាយុ ០៥ ឆ្នាំ ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យត្រូវជាកូន។
សមត្ថកិច្ចបានបញ្ជាក់ថា ករណីបង្កគ្រោះថ្នាក់យ៉ាងរន្ធត់និងបង្កអោយមានអ្នកស្លាប់នេះគឺបណ្តាលមកពីភាគីខាងរថយន្តបើកលឿនមិនបានប្រុងប្រយ័ត្នខ្វះការទទួលខុសត្រូវ មិនគោរពច្បាប់ចរាចរណ៍ទើបបង្កអោយមានគ្រោះថ្នាក់ស្លាប់អ្នកដទៃយ៉ាងដូច្នេះ សមត្ថកិច្ចបន្តថា ក្រោយកើតហេតុអ្នកបើករថយន្តបង្កត្រូវបានឃាត់ខ្លួននៅកន្លែងកើតហេតុ ក្នុងករណីគ្រោះថ្នាក់នោះផងដែរគឺបង្កអោយរថយន្តខូចខាតកាងខាងមុខនិងម៉ូតូខូចខាតយ៉ាងដំណំ។
 ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុភ្លាមៗនិងធ្វើការវាស់វែងយករថយន្តនិងម៉ូតូរបស់ជនរងគ្រោះ ប្រគល់អោយការិយាល័យនគរបាលផ្លូវគោករាជធានីយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យ ហើយចំណែកសពជនរងគ្រោះទាំង២នាក់​ឪពុកនិងកូនត្រូវបានសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕  ព្រែកជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print