ភ្នំពេញ ៖ យុវជនម្នាក់បានរងរបួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមះភ្លាមៗ ខណៈពួកគេកំពុងដើរហើយត្រូវក្រុមក្មេងស្ទាវមួយក្រុមប្រដាប់ដោយដាវសាំម៉ូរ៉ៃ មកដេញកាប់ កាលពីវេលាម៉ោង១និង៣០ នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែកក្កដា២០១៥ នៅក្បែររោងចក្របឺរី ស្ថិត ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ពេលកាប់អោយរបួសរួចពួកគេក៏គេចខ្លួនបាត់អស់តែម្តង ។ តាមការរៀបរាប់ពីជនរងគ្រោះរបួសធ្ងន់ឈ្មោះ យួន ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅជិតនិងកន្លែកកើតហេតុបានអោយដឹងថា មុនពេលកើតហេតុរូបគេនិងមិត្តភក្កិម្នាក់ទៀតដើរតាមផ្លូវអូឌឹម ក្នុងបំណងទៅផ្ទះប្រពន្ឋដោយឆ្លងកាត់មុខក្លឹបកំសាន្តមួយដែលទើបនឹងបើកមិនចាំយីហោ នៅក្បែររោងចក្របឺរឺ ។ ខណៈមកដល់មុខក្លឹបនោះ ក៏ស្រាប់តែមានក្រុមក្មេងស្ទាវមួយក្រុមបានដើរចេញពីក្នុងក្លឹបហើយបានមកសួថា ពួកឯងនេះអាណាវ៉ៃគ្នាអញ ដោយលឺដូចនោះពួកគេក៏មិនបានឆ្លើយតបហើយក៏បន្តដំណើរទៅមុខទៀត ពេលដើរផុតក្លឹបបន្តិចស្រាប់តែក្រុមទាំងនោះជិះម៉ូតូតាមពីក្រោយ ប្រដាប់ដោយដាវសាំមូរ៉ៃ ដោយឃើញដូចនោះមិត្តភក្តិម្នាក់បានរត់គេចខ្លួនបាត់ដោយទុករូបគេនៅម្នាក់ឯង ក៏ត្រូវក្រុមក្មេងស្ទាវកាប់ប្រហាបណ្តាលឱ្យរងរបួសធ្ងន់ បន្ទាប់មកពួកគេនាំគ្នាគេចខ្លួនអស់ ។ ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានបងប្អូនដឹកទៅមន្ទីពេទ្យព្រះកុសមៈ ដើម្បីសង្គ្រោះ ជនរងគ្រោះបានបញ្ជាក់ថារួបគេមិនដែលស្គាល់ក្រុមទាំងនោះទេ ហើយក៏មិនដែលមានរឿងជាមួយនណាទៀត ប្រហែលជាពួកទាំងនោះវៃច្រលំ ៕ សុខា សែនជ័យ
ក្រុមក្មេងស្ទាវមួយក្រុមដេញវាយយុវជន២នាក់បណ្តាលឱ្យរបួសធ្ងន់ម្នាក់
...