នគរបាលចេញប្រតិបត្តិការបង្រ្កាបគ្រឿងញៀន២ថ្ងៃឃាត់ខ្លួនជនសង្ស័យគ្រឿងញៀន ២១នាក់និងកាំភ្លើងអាកា១ដើម

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖
​នគរបាលខេត្តបន្ទាយមានជ័យបើកយុទ្ធនាការចេញប្រតិបត្តិការបង្រ្កាបគ្រឿងញៀនរយៈពេល២ថ្ងៃនៅថ្ងៃចុងសប្តាហ៍កន្លងទៅនេះនៅក្រុងចំនួន២គឺក្រុងប៉ោយប៉ែតនិងក្រុងសិរីសោភ័ណចាប់ឃាត់ខ្លួនជនសង្ស័យគ្រឿងញៀនសរុបចំនួន២១នាក់ ដកហូតវត្ថុតាង ថ្នាំញៀន មួយចំនួនធំរួមនិងកាំភ្លើងអាកា១ដើម កាំបិត១ ពូថៅ១ ដែលជាសម្ភារៈគេសង្ស័យសម្រាប់​ជនល្មើសប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើសគ្រឿងញៀន។
​ប្រតិបត្តិការបង្រ្កាបជនសង្ស័យគ្រឿងញៀនពីសំណាក់នគរបាលខេត្តបន្ទាយមានជ័យ ត្រូវគេមើលឃើញថាក្រោមការដឹកនាំនិងដាក់វិធានការម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការ នគរបាលខេត្តបន្ទាយមានជ័យដល់អង្គភាពក្រោមឱវាទត្រូវមានវិធានការ ឱ្យមានប្រសិទ្ធភាពដើម្បីឆ្លើយតបទាន់ពេលវេលាក្នុងការបង្ការទប់ស្កាត់បទល្មើសគ្រឿងញៀន គ្រា ដែលសកម្មភាពបទល្មើសគ្រឿងកើតឡើងត្រូវគេនិយាយថា ធ្វើឱ្យប្រជាជនមានការភ័យ ខ្លាចនិងព្រួយបារម្មណ៍។យុទ្ធនាការបង្រ្កាបគ្រឿងញៀននេះដែរគឺដើម្បីធានាសន្តិសុខនិងសុវត្ថិភាពជូនប្រជាពលរដ្ឋ ពីព្រោះថាការផ្តើមចេញពីបទល្មើសគ្រឿងញៀនជនសង្ស័យបានបន្ត ទៅធ្វើសកម្មភាពលួចឆក់ប្លន់រឺបង្កភាពហ្វឹកហ្វរក្នុងសង្គមជាដើមនោះ។
​លោកវរសេនីយ៍ទោ ធិន ស៊ិនដេត នាយការិយាល័យនគរបាល ប្រឆាំងគ្រឿងញៀន ខេត្តប្រាប់ឱ្យដឹងថា៖សមត្ថកិច្ចបង្រ្កាបជនសង្ស័យគ្រឿងញៀនទាំង២១នាក់ខាងលើ ក្នុងនោះ ឃាត់ខ្លួនជនសង្ស័យនៅក្រុងប៉ោយប៉ែត១៦នាក់ ដកហូតថ្នាំញៀនមេតំហ្វេតាមីន ទទឹកកក១៣កូនថង់ និងបង្រ្កាបនៅក្រុងសិរីសោភ័ណឃាត់ខ្លួនជនសង្ស័យ៥នាក់ដកហូត បានថ្នាំញៀនមេតំហ្វេតាមីន ទទឹកកក៣កូនថង់ ជញ្ជីងថ្លឹងថ្នាំញៀន១គ្រឿង កាំភ្លើងអាកាអត់ បង់១ដើម ពូថៅ១ កាំបិត១ រួមនិងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
​លោកនាយការិយាល័យបានប្រាប់ឱ្យដឹងទៀតថា សមត្ថកិច្ចចេញបង្រ្កាបជនសង្ស័យ គ្រឿងញៀនខាងលើនោះដែរ គ្រាដែលពួកគេកំពុងតែធ្វើសកម្មភាពលក់ចែកនិងប្រើប្រាស់ថ្នាំ ញៀនជាក់ស្តែងខុសច្បាប់ក្នុងនោះដោយមានការសហការណ៍រាយការណ៍ពីប្រជាពលរដ្ឋមក សមត្ថកិច្ច។លោកបញ្ជាក់ឱ្យដឹងទៀតថា ពាក់ព័ន្ធនិងកាំភ្លើងអាកា១ដើមដែលសមត្ថកិច្ច ដកហូតបាន ជារបស់ជនសង្ស័យ​ឈ្មោះ សយ ពិសិដ្ឋហៅហើមភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវ ជ្រាវបន្ត ដោយជនសង្ស័យឈ្មោះ សយ ពិសិដ្ឋក៏រងការចោទប្រកាន់ពីបទជួញដូរថ្នាំញៀន និងការរក្សាអាវុធខុសច្បាប់ ផងដែរ។បច្ចុប្បន្នជនសង្ស័យទាំងគ្រឿងញៀនទាំង២១នាក់ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់ នោះហើយ៕

20150706-164533.jpg

20150706-164537.jpg

...

20150706-164529.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print