ភ្នំពេញ ៖ នៅរសៀលថ្ងៃច័ន្ទ ៥រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៥ ខែកម្ភៈ ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំគណៈប្រតិភូកងរាជអាវុធហត្ថអញ្ជើញទៅចូលរួម ជូនពរភាគីមិត្តវៀតណាម មានស្នងការនគរបាល, កងទ័ពការពារព្រំដែន និងយោធភូមិភាគ៧ នៃកងទ័ពប្រជាជនវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម៕
