ខេត្តមណ្ឌលគិរី ៖ ជំងឺផ្តាសាយបក្សីលើសត្វមាន់ ក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរីមិនទាន់មានការវិវឌ្ឍន៍ធ្ងន់ធ្ងរនោះទេហេីយមន្ត្រីបសុព្យាបាលនៃមន្ទីរកសិកម្មព្រមទាំងមន្ទីរសុខាភិបាលខេត្តមណ្ឌលគិរី កំពុងបន្តការតាមដាន លើករណីនេះជាងមួយសប្តាហ៍មកហេីយ។
អភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយសាខាកាកបាទក្រមខេត្ត ក៏បានអញ្ជើញចុះសួរសុខទុក្ខអ្នកភូមិរងគ្រោះដោយជំងឺផ្តាសាយបក្សី និងបាននាំយកនូវអំណោយជាគ្រឿងបរិភោគមួយចំនួនចែកដល់ប្រជាលរដ្ឋប្រមាណជាង២០គ្រួសារផងដែរនៅព្រឹកថ្ងៃអង្គា៦រោចខែមាឃឆ្នាំរការនព្វសក័២៥៦១ត្រូវនិងថ្ងៃទី០៦ខែកុម្ភៈឆ្នាំ២០១៨នេះផងដែរ ។
លោកស្វាយសំអ៊ាងអភិបាលខេត្តមណ្ឌល គិរីបានថ្លែងថាដើម្បីឲ្យជំងឺផ្តាសាយបក្សីបាត់ទៅពីភូមិស្រុកយើងបងប្អូនទាំងអស់ គ្នាត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញលើការផ្តល់ព័ត៌មានទាក់ទងនិងអាការៈជំងឺដែលសត្វចិញ្ចឹមបូករួមជាមួយការមិនប៉ះពាល់ដោយផ្ទាល់និងហូបសត្វដែលកំពុងឈឺឬងាប់ដោយសារតែមានជំងឹនេះ។
លោកបន្តថាក្នុងខេត្តមណ្ឌលគិរីកន្លងមកពុំដែលមានជំងឺបែបនេះទេដូច្នេះទាំងប្រជាពលរដ្ឋទាំងមន្ត្រីជំនាញសូមបង្កើនការយកចិត្តទុកដាក់កំចាត់ជំងឺនេះឲ្យបាត់បង់ពី ស្រុកភូមិយើងឲ្យបាន។
ជំងឺផ្តាសាយបក្សីត្រូវបានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ខេត្តមណ្ឌលគិរីរកឃើញ លើសត្វ មាន់ចិញ្ចឹមក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមាកាលពី ថ្ថ្ងៃចន្ទ ១៣កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨កន្លងទៅ។
ករណីនេះមិនទាន់មានមនុស្សណាម្នាក់បានឆ្លងជំងឺពីសត្វមាន់នោះឡើយ ក្នុងពេល ដែលក្រសួងកសិកម្មបានចាត់ទុកភូមិមួយនេះជាភូមិផ្ទុះជំងឺផ្តាសាយបក្សី និងបានចាត់បញ្ជួនក្រុមអ្នកជំនាញ ចុះបាញ់ថ្នាំ កំចាត់មេរោគ ដើម្បីទប់ស្កាត់ ព្រមទាំងអប់រំប្រជាពលរដ្ឋក្នុងតំបន់នោះឲ្យបានយល់ដឹងផងដែរអំពី អាការៈជំងឺ និងវិធានការទប់ស្កាត់ថែមទៀតរ។
ជំងឺផ្តាសាយបក្សីដែលកំពុងស្ថិតក្នុងការតាមដានពីមន្ត្រីជំនាញនេះនាយកដ្ឋានបសុព្យាបាល នៃក្រសួងកសិកម្ម បានស្នើរឲ្យមន្ត្រីពាក់ព័ន្ធប្រចាំការនៅច្រកទ្វាទ្វេភាគីឡ៉ាប៉ាខេ សូមផ្អាក ក្រុមអាជីវករ បញ្ឍប់ការនាំចូលប្រភេទសាច់សត្វពីប្រទេសវៀតណាមបន្តទៀត។
ឲ្យក្រុមអ្នកជំនាញចាត់វិធានការទប់ស្កាត់និងកំចាត់ជំងឺរយៈពេល១ខែគិតចាប់ពីថ្ងៃទី២៩មករាមកនោះ។
ហេីក្រុមអ្នកជំនាញបានរំលឹកថា អាការៈជំងឺផ្តាសាយបក្សីដែលកើតមានលើសត្វមាន់នោះ មានដូចជាសំកុក គ្រវីក្បាល ធ្លាក់ស្លាប ទន់ជើង ជាដើម។
ក្រុមអ្នកជំនាញបានបញ្ជាក់ថាកម្ពុជាបានទទួលរងគ្រោះដោយជំងឺនេះក្នុងកំឡុងឆ្នាំ២០០៤ ៕ ដោយៈជីវន្ត