ខេត្តស្វាយរៀង ៖ លោកវេជ្ជបណ្ឌិតកែររដ្ឋាប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងថ្លែងនៅក្នុងពិធីសំណេះ សំណាលជាមួយក្រុមគ្រូពេទ្យប្រមាណជាង១០០នាក់នៅសាលប្រជុំមន្ទីរពេទ្យខេត្តនៅរសៀលថ្ងៃទី៦ខែកុម្ភះឆ្នាំ២០១៨បានធ្វើការជំរុញអោយក្រុមគ្រូពេទ្យទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមក្នុងការថែទាំព្យាបាលអ្នកជំង្ងឺអោយល្អប្រសើរទាំងសេវាបង់ប្រាក់និងសេវាមិនបង់ប្រាក់។
លោកកែររដ្ឋាបានបញ្ជាក់ថាសព្វថ្ងៃក្នុងមន្ទីរពេទ្យខេត្តគឺមានអាគារល្អប្រណិតរបស់ចាយកាបំពាក់ដោយឧបករណ៍ទំនើបៗតែទោះយ៉ាងក៏ដោយចំនួនអ្នកជំង្ងឺកើនឡើងតែជំនួនគ្រែរបស់យើងនៅមានកំរិតនៅឡើយដូច្នេះត្រូវបន្ថែមចំនួនគ្រែអោយបានច្រើនថែមទៀតដើម្បីទទួលការព្យាបាលប្រកបដោយមានផាសុខភាព។លោកកែររដ្ឋាបានបន្ថែមទៀតថាគ្រូពេទ្យរបស់យើងត្រូវខិតខំធ្វើយ៉ាងណាគោរពទៅតាមក្រុមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនហើយខេត្តរបស់យើងនេះមានអ្នកមកធ្វើកម្មសិក្សាច្រើនណាស់ព្រោះជាខេត្តយើងគំរូមួយដែរដូច្នេះគ្រូពេទ្យត្រូវបំរើសេវាសុខាភិបាលអោយបានល្អនិងធ្វើជាគ្រូពេទ្យគំរូដល់គេ។
លោកកែររដ្ឋាបានបញ្ជាក់យ៉ាងដូច្នេះ(គ្រូពេទ្យត្រូវបំរើរាស្ត្រដោយភាពស្មោះត្រង់មិនមែនតាំងខ្លួនជាចៅហ្វាយរបស់រាស្ត្រនោះទេ)ហើយរាជរដ្ឋាភិបាលដែលមានសម្តេចតេជោហ៊ុនសែនជាប្រមុខដឹកនាំបានគិតគូរយកចិត្តទុកដាក់អំពីសុខភាពរបស់ពលរដ្ឋយើងមានមូលនិធិសមធម៌និងសេវាបសស(របបសន្តិសុខសង្គម)ដែលអនុគ្រោះសេវាព្យាបាលមិនបង់ប្រាក់ទៅលើជនក្រីក្រចាស់ជរានិងកម្មកររោងចក្រ។
លោកកែររដ្ឋាក៏បានផ្តាំផ្ញើរទៅក្រុមគ្រូពេទ្យកុំទារលុយពីអ្នកជំង្ងឺដែលខុសពីគោលការនៃច្បាប់បើមានករណីកោសរុសអ្នកជំង្ងឺនិងមានវិធានការណ៍ទៅតាមច្បាប់ លោកក៏បានលើកឡើងនូវភាពអសកម្មមួយចំនួនដូចជាអ្នកជំង្ងឺមកដល់មន្ទីរពេទ្យគ្មានគ្រូពេទ្យប្រចាំការ គ្រូពេទ្យសម្តីគំរុសគំរើយ មិនយកចិត្តទុកដាក់មើលថែអ្នកជំង្ងឺជាដើម តែចាប់ពីពេលនេះតទៅត្រូវកែឥរិយាបទនេះជាបន្ទាន់ហើយមានឆន្ទះខ្ពស់ក្នុងការព្យាបាលអ្នកជំង្ងឺកែទំលាប់ខ្ជិលមកជាគ្រូពេទ្យឧស្សាព្យាយាមជៀសវាងកាថ្នាំងថ្នាក់ណាមួយនិងអាចកាត់បន្ថយការស្លាប់របស់អ្នកជំង្ងឺបាន។លោកកែររដ្ឋាជំរុញអោយប្រធានមន្ទីរពេទ្យខេត្តត្រូវមើលបញ្ហាអនាម័យឡើងវិញព្រោះមានអាគារស្អាតតែអនាម័យនៅខ្វះចន្លោះនៅឡើយដូចជាបន្ទប់ទឹកមិនស្អាត សំរាមចោលពាសវាលពាសកាលធ្វើអោយប៉ះពាល់ដល់បរិស្ថានជុំវិញអ្នកជំង្ងឺនិងប្រជាពលរដ្ឋ៕ យឹម សុថាន