ខេត្តរតនគិរី៖ កាលពីវេលាម៉ោង២៣និង២០នាទីអធ្រាត្រ ឈានចូលពុធ៧រោចខែមាឃឆ្នាំរការនព្វសក័ព.ស ២៥៦១ ត្រូវនិងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ មានករណីអគ្គិភ័យ លេបត្របាក់ផ្ទះ១ខ្នង សង់ពីឈើប្រក់ស័ង្កសី សង់ផ្ទាល់ដីទំហំ ៥ម៉ែត្រគុណ៨ម៉ែត្រ ឆេះម៉ត់ និងខូចខាតសម្ភារៈ១ចំនួន ស្ថិតក្នុងភូមិ១ ឃុំត្រពាំងច្រែស ស្រុកកូនមុំ។
នគរបាលចុះជួយអន្តរាគមន៍ដែរ តែមិនអាចជួយពន្លត់ភ្លើងបានទេ ពោលគឺស្ថានភាពភ្លើងឆេះខ្លាំង ខូតខាតទាំង ស្រុងតែម្តង។ នគរបាលប៉ុស្តិ៍ឃុំត្រពាំងច្រែស ប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃពុធ៧រោខែមាឃឆ្នាំរការនព្វសក័ព.ស ២៥៦១ត្រូវនិងថ្ងៃទី៧ ខែកុម្ភៈឆ្នាំ២០១៨នេះថា ម្ចាស់ផ្ទះរងគ្រោះមាន ឈ្មោះ ទឹម សុខុំ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរកសិករ មានទីលំនៅកន្លែងកើតហេតុខាងលើ។
ក្រុមជួយអន្តរាគមន៍ បញ្ចេញរថយន្តបាញ់ទឹក១គ្រឿង ចំណាយទឹកអស់៦០០០លីត្រ មិនអាចគ្រប់គ្រង ស្ថានការណ៍បានហើយ ការឆេះនេះបណ្តាល មកពីទុស្សេខ្សែភ្លើង។ នគរបាលប៉ុស្តិ៍ឃុំត្រពាំងច្រែស បន្ថែមឲ្យដឹងទៀត ថា សម្ភារៈខូចខាតរួមមាន គោយន្តកន្ត្រៃ១គ្រឿង, ម៉ាស៊ីនបាញ់ស្មៅ២គ្រឿង, តុមូល២សន្លឹក, តុធម្មជាតិ១០សន្លឹក និងកង់១ រួមសម្ភារៈ ផ្ទះបាយមួយចំនួនទៀតផងដែរ៕ ដោយជីវន្ត