ប្រធានាធិបតីហ្វីលីពីន លោកឌូទើទេ បានជ្រើសរើសវិធីសាស្ត្រ ខុសពីប្រទេសនានាសម្រាប់ប្រឆាំងក្រុមជួញដូររថយន្តទំនើបៗខុសច្បាប់នៅក្នុងប្រទេសនេះ ។ សារព័ត៌មាន Sputnik បានផ្សាយថា៖ មានរថយន្តទំនើបៗប្រមាណ២៩គ្រឿងមានតម្លៃរាប់លានដុល្លារ ក្នុងនោះមានរថយន្តប្រភេទ Lexus ES 300 , BMW Alpina ។
រថយន្តទាំងនោះរឹបអូសពីកំពង់ផែ នៅទីក្រុងម៉ានីល Davao និង Cebu ។ ក្នុងចំណោមរថយន្តទំនើបៗនាំចូលគេចពន្ធ ត្រូវបានបំផ្លាញចោល ទាំងអស់។
ប្រធានាធិបតីហ្វីលីពីនបានទៅត្រួតពិនិត្យ ដោយផ្ទាល់នៅការកិនកម្ទេចរថយន្ត ក្នុងមន្ទីរពន្ធដា ទីក្រុងម៉ានីល ។ ការកម្ទេចរថយន្តធ្វើឡើងចំខួបកម្រប់១១៦ឆ្នាំថ្ងៃបង្កើត ក្រសួងពន្ធដា ។
កាលពីសប្តាហ៍កន្លងមកលោក ឌូទើរទេបានប្រកាស់ពីគោលនយោបាយ ថ្មីស្តីពីការនាំចូលរថយន្តទំនើបៗខុសច្បាប់ គេចពន្ធ ក្នុងសន្តរកថារបស់លោកនៅទីក្រុងដាវ៉ាវ។ ប្រធានាធិបតីឌូទើទេ បញ្ជាក់ថា «នេះជាសារដល់ជនជួញដូរខុសច្បាប់ ថា ថ្ងៃសុខសាន្តរបស់អ្នកត្រូវបញ្ចប់ យើងនឹងបំផ្លាញរថយន្តទាំងនោះ»។
សកម្មភាពរបស់លោកឌូទើរទេ គឺជាការ កម្ចាត់ក្រុមរកសុីគេចពន្ធ យ៉ាងមានប្រសិទ្ធិភាព ។ប្រសិនបើលោកអនុញ្ញាត្តិឲ្យបង់ពន្ធ ឬក៏ផាកពិន័យ នឹងមិនធ្វើឲ្យអ្នករកសុីខុសច្បាប់រាងចាលនោះឡើយ ។ ការកម្ទេចចោលនឹងធ្វើឲ្យឈ្មួញគ្មានឱកាសយកដើមឡើងវិញ និងបញ្ឈប់សកម្មភាព ជួញដូរ៕
ដោយ៖ មែវ សាធី