អ្នកស្លាប់កើនឡើង៤នាក់និងអ្នករបួស២១៩នាក់

ចែករំលែក៖

មកទល់ពេលនេះអ្នកស្លាប់ដោយសារការរញ្ជួយដី កម្រិត៦.៤រិុចទ័រនៅកោះតៃ វ៉ាន់ បណ្តាលឲ្យមានអ្នកស្លាប់កើនឡើង ដល់ទៅ៤នាក់និងមានអ្នករបួសរហូតដល់២១៩នាក់ ។អ្នកស្លាប់អាចនឹងកើនឡើងជាបន្តទៀត ដោយសារ​តែ​មានអ្នកបាត់ខ្លួននិងរបួសធ្ងន់ជាច្រើន ។ នៅក្នុងចំណោម អ្នករងរបួសមានជនជាតិជប៉ុន៥០នាក់ផងដែរ។

យោងតាមជ្ឈមណ្ឌលប្រព័ន្ធរញ្ជួយដី របស់ចិន (CENC) បានឲ្យដឹងថា គ្រោះ រញ្ជួយដីកម្រិត ៦.៥រ៉ិចទ័រ បានវាយប្រហារ ទីក្រុង ហួលៀន (Hualien) នៅម៉ោង ប្រមាណ ១១និង៥០នាទីយប់ កាលពី ថ្ងៃអង្គារ ដោយមានជម្រៅ ១០គីឡូម៉ែត្រ និងស្ថិតចម្ងាយ ២០គីឡូម៉ែត្រពីឆ្នេរភាគខាងកើតកោះតៃវ៉ាន់។ គ្រោះរញ្ជួយដីនេះ ក៏បានបង្កឱ្យសណ្ឋាគារមួយឈ្មោះ ម៉ាស ល (Marshal Hotel) ដួលរលំផងដែរ ហើយមកទល់ពេលនេះមនុស្ស ២៣៥ នាក់ ត្រូវបានជួយសង្រ្គោះ និង ១១៧នាក់ បន្តបាត់ខ្លួននៅឡើយ រីឯជនរងគ្រោះ បន្ថែមទាំង២នាក់ ខាងលើមានម្នាក់ជា បុរសអាយុ ៦៦ឆ្នាំ និងស្ត្រីម្នាក់អាយុ ៦០ ឆ្នាំ។

គួរបញ្ជាក់ថា ទីក្រុង ហួលៀន មាន ប្រជាជនរស់នៅ ១០០,០០០នាក់ និង ជាគោលដៅទេសចរណ៍ដ៏សំខាន់។ ដោយឡែក បើតាមក្រុមមន្ត្រីតៃវ៉ាន់បញ្ជាក់ថា សាលារៀនជាច្រើននឹងនៅតែបន្តបិទទា្វរនៅថ្ងៃពុធនេះ រីឯក្រុមអ្នកជួយសង្គ្រោះនៅតែបន្តស្វែងរកអ្នកដែលគេជឿជាក់ថា កំពុងជាប់នៅក្រោមគំនរអគារដួលរលំ ស្របពេលប្រជាជន ២០០គ្រួសារ គ្មាន អគ្គិសនីប្រើប្រាស់ និង ៣.៥០០គ្រួសារ​ គ្មានទឹកប្រើប្រាស់ជាបណ្ដោះអាសន្ន។
រូបភាពដែលត្រូវបានគេបង្ហោះបង្ហាញនៅលើបណ្តាញទំនាក់ទំនងសង្គមឃើញ ថា អគារខ្ពស់ៗ និងផ្លូវថ្នល់មានសភាពខូចខាតយ៉ាងខ្លាំង។ ករណីគ្រោះរញ្ជួយដីនេះត្រូវបានក្រុមជួយសង្រ្គោះបន្ត ស្វែងរកអ្នកដែលកំពុងជាប់នៅក្រោមអគារ។

គ្រោះរញ្ជួយដីកម្រិត ៦.៤រិុចទ័រ វាយ ប្រហារតំបន់ Hualien នៃកោះតៃវ៉ាន់ ដោយមានជម្រៅ១០គីឡូម៉ែត្រនេះបើយោងតាមមជ្ឈមណ្ឌលប្រព័ន្ធរញ្ជួយដីរបស់ចិន (CENC) បានប្រាប់ឲ្យដឹងយ៉ាងដូច្នេះ។ ករណីនេះកើតឡើងនៅវេលាម៉ោង ១១ និង៥០នាទី (ម៉ោងនៅក្នុងតំបន់) នាយប់ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

តាមការប្រកាសរបស់អាជ្ញាធរតៃវ៉ាន់បានឱ្យដឹងថា មនុស្ស ៤នាក់បានស្លាប់ និងច្រើនជាង ២១៩នាក់ ផ្សេងទៀតបាន រងរបួស បន្ទាប់ពីគ្រោះ រញ្ជួយដីដ៏ខ្លាំងមួយនេះបានវាយប្រហារលើទីក្រុង ហួលៀន (Hualien) នៃកោះតៃវ៉ាន់។

នេះបើតាម ការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០១៨។ លើសពីនេះទៅទៀត គ្រោះរញ្ជួយដីនេះ ក៏បានបង្កឱ្យសណ្ឋាគារមួយឈ្មោះ Marshal Hotel ដួលរលំផងដែរ ខណៈមកទល់ ពេលនេះមនុស្ស ១៥០នាក់ ត្រូវបាន ជួយសង្គ្រោះ ចេញពីគំនរបាក់បែកនៃ អគារ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print