នគរបាលស្រុកស្អាងបង្ក្រាប​ និងខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីថ្នាំញៀន

ចែករំលែក៖

ខេត្ត​កណ្ដាល​ ៖ ជនសង្ស័យជាមុខសញ្ញាជួញដូរថ្នាក់ញៀនម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងបង្ក្រាបចាប់ខ្លួន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។ ប្រតិបត្តិការបង្ក្រាបចាប់ខ្លួនខាងលើធ្វើឡើងនៅវេលាម៉ោង១៩និង១០នាទី ថ្ងៃទី៧ ខែកុម្ភះ ឆ្នាំ២០១៨ ស្ថិតក្នុងព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ សេង ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។ ក្នុងការចាប់ខ្លួនខាងលើនេះផងដែរ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន ០៩កញ្ចប់ (មធ្យម ០១កញ្ចប់ ,តូច ០៨កញ្ចប់) និងឧបករណ៍វ៉ិចខ្ចប់ប្រើប្រាស់មួយចំនួនផងដែរ ។

ប្រភពដដែលបន្តថា ជនសង្ស័យខាងលើគឺជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មម្នាក់ ដែលសមត្ថកិច្ចបានតាមដានជាយូរមក រហូតមកដល់ថ្ងៃទី៧ ខែកុម្ភះ ឆ្នាំ២០១៨ សម្ត្ថកិច្ចផ្នែកប្រឆាំងគ្រឿងញៀនស្រុក បានទទួលព័ត៌មានច្បាស់ការថា ជនសង្ស័យខាងលើកំពុងជួញដូរថ្នាំញៀនត្រង់ចំណុចកើតហេតុខាងលើ ភ្លាមនោះកម្លាំងជំនាញស្រុកបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលព្រែកគយ ចុះទៅកន្លែងកើតហេតុ រួចធ្វើការឃាត់ខ្លួនជនសង្ស័យនិងធ្វើការត្រួតពិនិត្ឆែកឆេររហូតរកឃើញថ្នាំញៀនចំនួន ០៩កញ្ចប់ នៅនឹងខ្លួនជនសង្ស័យ ឈានដល់ចាប់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យឈ្មោះ សេង ពិសិដ្ឋ បានសារភាពថា គ្រឿងញៀនខាងលើនេះពិតជារបស់ខ្លួនប្រាកដមែន ដែលខ្លួនបានទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅចំណុចវាលខ្សាច់ រាជធានីភ្នំពេញ ដោយទិញ១កញ្ចប់ធំ ក្នុងតម្លៃ២០ម៉ឺនរៀល ដើម្បីយកមកវេចខ្ចប់លក់បន្ត ក្នុង០១កញ្ចប់តូច តម្លៃ២ម៉ឺនរៀល ៕​ ស្អាងជ័យ​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print