ថ្នាំញៀនជិត១គីឡូក្រាម និងជនសង្ស័យ២ ត្រូវនគរបាលខណ្ឌដង្កោបង្ក្រាបបានក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ រួមសហការជាមួយនគរបានប៉ុស្ដិ៍ដង្កោ បានធ្វើការឃាត់ខ្លួនជនសង្ស័យដែលជាមុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ និងដកហូតថ្នាំញៀន៥កញ្ចប់ធំ ជិត១គីឡូក្រាម នៅចំណុចផ្លូវបេតុងក្បែស្ពានដែក ច្រកចូលទៅក្រុមហ៊ុនស៊ុនទ្រី ស្ថិតក្នុងភូមិម័រ សង្កាត់ដង្កោរ ខណ្ឌដង្កោរ រាជធានីភ្នំពេញ ដោយបានបង្កការភ្ញាក់ផ្អើលជាខ្លាំងនៅវេលាម៉ោង ៩ និង៤០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ០៨ ខែកុម្ភះ ឆ្នាំ២០១៨ ។
​​​​​ នគរបាលខណ្ឌដង្កោបានប្រាប់ឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានទី១ឈ្មោះ នុត លីណា អាយុ៣០ឆ្នាំមុខរបរពិតប្រាកដ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។ និងជនសង្ស័យទី២មានឈ្មោះ យឹមប៉ុនឆៃ អាយុ២៨ឆ្នាំមុខរបរពិតប្រាកដ ស្នាក់នៅសង្កាត់បឹងសារឡាង ខណ្ឌទួលគោក។
​ ក្នុងប្រត្តិបតិការណ៍បង្ក្រាបនេះ ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ហើយជាលទ្ធិផលចំពោះមុខ កម្លាំងបានឃាត់ជនសង្ស័យ២នាក់ ដកហូតថ្នាំញៀន៥កញ្ចប់ធំ ទម្ងន់ប្រហែល១គីឡូក្រាម រួមជាមួយម៉ូតូ២គ្រឿង មួយគ្រឿងម៉ាក Duke ពាក់ស្លាកលេខ ភ្នំពេញ 1.CU-6552និងមួយគ្រឿងទៀតម៉ាកហុងដាឌ្រឹមសង់សេរីឆ្នាំ២០១៧ពក់ស្លាកលេខភ្នំពេញ1-GM-2632។
លោក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោរបានប្រាប់ឲ្យដឹងថា មុនឈានដល់ការចុះបង្ក្រាប កម្លាំងសមត្ថកិច្ចបានទទួលព័ត៌មាន ថាមានការជួញដូរថ្នាំញៀននៅចំណុចខាងលើ ។ ក្រោយទទួលបានព័ត៌មាន លោកបានដឹកនាំកម្លាំង ដោយសហការជាមួយនគរបាលប៉ុស្តិ៍ដង្កោរ ចុះទៅបង្ក្រាបបានជាក់ស្តែងប្រាកដមែន ខណះជនសង្ស័យទាំង២ កំពុងដោះដូរថ្នាំញៀន ក៏ឃាត់ខ្លួនមកយកសួនាំនៅប៉ុស្តិ៍នគរបាលដង្កោ។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ សមត្ថកិច្ចកំពុងធ្វើការ សាកសួរនៅប៉ុស្តិ៍រដ្ឋបាលនគរបាលខណ្ឌដង្កោរ និងកសាងសំណុំរឿងដើម្បីបញ្ជួនបន្តចាត់ការតាមនិតិវិធី៕

...

ដោយ៖​ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print