សង្ស័យហូបស៊ុបយីហោធីថាន់ មិនឆ្ងាញ់ខឹងទាញកាំភ្លើងបាញ់ គំរាមមួយគ្រាប់ផ្អើលសមត្ថកិច្ចខណ្ឌទួលគោក

ចែករំលែក៖

ភ្នំពេញ៖ ករណីបាញ់បោះស៊េរីមួយ បានកើតឡើងបន្ទាប់ពីមនុស្សប្រុសស្រី៤នាក់ បាននាំគ្នាចូលទៅហូបស៊ុបក្នុងហាង ធីថាន់ ពេលហូបរួចហើយ ក៏នាំគ្នាដើរចេញមកកន្លែងរថយន្តដែលពួកគេចត មិនដឹងជាយ៉ាងម៉េច ស្រាប់ តែបុរសម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ បានដកកាំភ្លើងខ្លីមួយដើម បាញ់១គ្រាប់ ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចទាំងយប់ ។ចំណែកក្រុមបង្កហេតុបើករថយន្តរត់គេចខ្លួនបាត់ ដោយបន្សល់ទុកសំបកកន្ទុះនៅកន្លែងកើតហេតុ ។

ហេតុការណ៍បាញ់បោះស៊េរីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចមុខធនាគារ ABA តាមបណ្ដាយផ្លូវ៥១៦ ក្រុម៣ភូមិ១ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៍មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មានករណីផ្ទុះអាវុធចំនួន១គ្រាប់ បង្កឡើងដោយជនសង្ស័យ៤នាក់ ក្នុងនោះមានស្រីម្នាក់ (ដោយប្រើអាវុធខ្លី មិនស្គាល់ម៉ាក) ជិះរថយន្ត១គ្រឿងម៉ាក កាមរី បាឡែន ពណ៌ប្រផេះ (ក្រោយកើតហេតុរត់គេចខ្លួនបាត់ )។

សមត្ថកិច្ចដដែរ បានបន្តទៀតថា នៅវេលាម៉ោងប្រហែល៦និង៣០នាទីយប់ មានភ្ញៀវ៤នាក់ ស្រីម្នាក់ បានបើករថយន្ត១គ្រឿងម៉ាក កាមរី មកឈប់នៅមុខធនាគារ ABA រួចក៏បានចុះពីរថយន្តទាំងអស់គ្នា ចូលហូបស៊ុបនៅហាង ធីថាន់ ដែលមានទីតាំងនៅក្បែរស្តុប រតនៈ ស្រីម៉ៅ ដោយពុំមានទំនាស់គ្នាឡើយ។ ក្រោយមក ភ្ញៀងទាំង៤នាក់ ហូបរួចដល់ម៉ោងប្រហែល៩និង៣០នាទីយប់ ទើបគិតលុយរួចហើយ ក៏ដើរសំដៅទៅរករថយន្ត ពេលឡើងជិះចេញ ស្រាប់តែបុរសម្នាក់ ដែលជិះនៅបាំងខាងក្រោយ ក៏បានដកអាវុធខ្លីបាញ់ឡើងលើចំនួន១គ្រាប់ ដោយគ្មានមូលហេតុ បន្ទាប់មកក៏បើករថយន្តតាមបណ្តោយផ្លូវលេខ៥១៦ សំដៅទៅផ្សារទំនើប TK បាត់ស្រមោលផងដែរ ។

បច្ចុប្បន្ន កម្លាំងសមត្ថកិច្ចជំនាញ កំពុងចុះធ្វើការស្រាវជ្រាវរកជនសង្ស័យ ដើម្បីយកមកចាត់ការនីតិវិធីច្បាប់ ៕ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print