នគរបាលស្រុកឱរ៉ាល់បង្ក្រាបបានមុខសញ្ញាជួញដូរគ្រឿងញៀនប្រុសស្រី៤នាក់ដកហូតម៉ាទឹកកកបានជាង៥០កញ្ចប់

ចែករំលែក៖

ខេត្តកំពង់ស្ពឺះ មនុស្សប្រុសស្រីចំនួន៤នាក់រួមជាមួយវត្ថុតាងម៉ាទឹកកកចំនួន៥៦កញ្ចប់ ត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់ដែលដឹកនាំដោយលោក ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកធ្វើការបង្ក្រាប ខណះដែលពួកគេកំពុងតែចរាចរណ៍និងផ្តល់ទីតាំងអោយក្រុមអ្នកប្រើប្រាស់ជាយូរមកហើយ ទើបកម្លាំងចុះបង្ក្រាបតែម្តង បានកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី៨ ខែកុម្ភះ ឆ្នាំ២០១៨នៅចំណុចក្នុងភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

តាមសម្តីរបស់លោកវរសេនីយ៍ទោ ប៊ុត ប៊ុនធឿន ងធិការនគរបាលស្រុកបាននិយាយអោយដឹងថានៅមុនពេលឃាត់ខ្លួនបានក្រុមជនសង្ស័យខាងលើគឺ កម្លាំងសមត្ថកិច្ចនគរបាលស្រុកឱរ៉ាល់ដឹកនាំដោយលោកវរះសេនីយ៍ទោ ប៊ុត ប៊ុនធឿន អធិការនគរបាលស្រុកផ្ទាល់ បានបញ្ជាដឹកនាំ ចូលរួមពីកម្លាំងនគរបាលប៉ុស្តិរដ្ខបាលរស្មីសាមគ្គីអាជ្ញាធរ ភូមិ ឃុំ និងកម្លាំងប្រជាការពារ បានធ្វេីការបង្រ្កាបករណីជួញដូរ និងរក្សារទុកគ្រឿងញៀនស្ថិតនៅភូមិព្រៃធំ ឃុំរស្មីសាមគ្គីស្រុកឱរ៉ាល់ ក្នុងនោះកម្លាំងរបស់លោកបានធ្វើការឃាត់ខ្លួន ជនង្ស័យចំនួន៤នាក់និងឆែកឆេលំនៅដ្ឋានផងដែរ។

លោកអធិការនគរបាលស្រុកបានបន្តថាក្រុមមុខសញ្ញាដែលឃាត់ខ្លួនខាងលើមានឈ្មោះទី១ សូ តុលា ភេទប្រុស អាយុ៣៨ឆ្នាំ (ប្តី)មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ទី២ ទុន សូលី ភេទស្រី អាយុ៣៦ឆ្នាំ (ជាប្រពន្ធ)មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំជាមួយគ្នាទី៣ឈ្មោះ សន ណៃ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិ ព្រៃធំ ឃុំគោកខ្ចក ស្រុកកំពង់ត្របែកខេត្តព្រៃវែង និងទី៤ឈ្មោះ ម៉ុន ម៉េត ភេទប្រុសអាយុ២១ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅក្នុង ភូមិស្រែជ្រៅ ឃុំតាំងសំរោង ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ។

លោកបានបន្តថាបន្ទាប់ពីធ្វើការឃាត់ឆែកឆេររកឃើញសំភារះវត្ថុតាងដកហូតបានម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន៥៦កញ្ចប់តូចទូរស័ព្ទដៃចំនួន០៩គ្រឿងជញ្ជីងថ្លឹងសម្រាប់ថ្លឹងគ្រឿងញៀន០១ ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួនធំកាំភ្លើងខ្យល់ ច្នៃចំនួន០១ដើមមានគ្រាប់០១កញ្ចប់ដុំសាកថ្មទូរស័ព្ទចំនួន០១ ម៉ូតូចំនួន០២គ្រឿងក្នុងនោះម៉ាកអៀប្លែក ពណ៌ក្រហម ចំនួន០១គ្រឿង ពាក់ស្លាកលេខ កំពង់ស្ពឺ1A 0092 ១គ្រឿងទៀតម៉ាកគូប50 មូល ពណ៍ទឹកប៊ិច ពាក់ស្លាកលេខ ង 5305 ភព(ស៊េរីចាស់) ។លោកបានបន្តថាក្រោយពីឃាត់ខ្លួនរួមជាមួយវត្ថុតាងក្រុមជនសង្ស័យកំពុងកសាងសំណុំរឿងបញ្ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់កាតតាមផ្លូវច្បាប់៕ សេនា សក្តិ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print