ខេត្តបាត់ដំបង ៖ ក្រុមប្រជានេសាទនៅ ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ ដំបង ដែលមានភូមិសាស្រ្តជាប់នឹងបឹងទន្លេសាបបាន ចោទប្រកាន់សមត្ថកិច្ចនិងមន្រ្តីជំនាញជលផលថាការចុះបង្រ្កាបបទល្មើសនេសាទនៅក្នុងភូមិសាស្រ្តបឹងទន្លេសាប ឃុំកោះជីវាំងនោះ ធ្វើឡើងគ្មានតម្លា ភាព គឺមានបទល្មើសនេសាទខុសច្បាប់ មួយចំនួនមិនត្រូវបានបង្រ្កាបនោះឡើយ ដោយគេសង្ស័យថា ជាកន្លែងមានផល ប្រយោជន៍របស់សមត្ថកិច្ច ។
ចំណែកបទល្មើសនេសាទគ្មានផលប្រយោជន៍របស់ សមត្ថកិច្ចគឺសមត្ថកិច្ចនាំគ្នាធ្វើការបង្រ្កាបតែម្តង។ការចោទប្រកាន់សមត្ថកិច្ចពី សំណាក់ក្រុមប្រជានេសាទនៅក្នុងឃុំកោះជីវាំង ក្រោយគេឃើញកម្លាំងសមត្ថកិច្ច មួយក្រុម កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅ នេះបានចេញប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចអតីតឡូត៍ នេសាទលេខ២ និងអតីតឡូត៍នេសាទ លេខ៣ ក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ខេត្ត បាត់ដំបង ហើយសមត្ថកិច្ចមានគម្រោងថានឹងចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ ថែមទៀត។
ការចោទប្រកាន់ខាងលើពីក្រុមប្រជានេសាទ ត្រូវបាននាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង លោក ជួង សុភា បានបំភ្លឺអ្នកយកព័ត៌មានយើងនៅរសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ នព្វស័ក ព.ស. ១៥៦១ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ ថា កម្លាំងសមត្ថកិច្ចនិងមន្រ្តីជំនាញអនុវត្តការបង្រ្កាបបទល្មើសទូទៅមិនរើសអើង នោះឡើយ។សមត្ថកិច្ចចុះទៅដល់កន្លែង ណាឃើញថាមានបទល្មើសខុសច្បាប់និងត្រូវបង្រ្កាបតែម្តង ។
លោកប្រាប់ឱ្យដឹងទៀតថា ក្រុមប្រជានេសាទដែលចោទប្រកាន់សមត្ថកិច្ចថាការបង្រ្កាបគ្មានតម្លាភាពគឺជាក្រុមខិលខូច។ពីព្រោះសមត្ថកិច្ចបានបើកដៃឲ្យរាយការណ៍ប្រាប់សមត្ថកិច្ចផ្ទាល់ បើឃើញកន្លែងណាមានបទល្មើសនេសាទខុសច្បាប់ តែពួកគាត់មិនហ៊ានរាយការណ៍ប្រាប់សមត្ថកិច្ចផ្ទាល់ ទេខ្លាចពីសុវត្ថិភាពគឺរាយការណ៍ប្រាប់ អាជ្ញាធរមូលដ្ឋាន ដើម្បីអាជ្ញាធរមូលដ្ឋានប្តឹងរាយការណ៍មកសមត្ថកិច្ចដើម្បីធ្វើការចុះ បង្រ្កាបទៅវិញ។
លោកបញ្ជាក់ឱ្យដឹងទៀតថា ឥឡូវនេះខាងអធិការខណ្ឌជលផលរបស់ក្រសួង កសិកម្មគ្រោងនិងចុះទៅបង្រ្កាបបទល្មើស នេសាទខុសច្បាប់ផ្ទាល់ថែមទៀតកុំឱ្យមានការសង្ស័យថាខ្លាចក្រែងមន្រ្តីជលផលថ្នាក់ ខេត្តចុះបង្រ្កាបនិយមបក្ខពួក។
ជុំវិញបញ្ហានេះ ប្រជានេសាទប្រាប់ឱ្យ ដឹងថា ពួកគាត់មិនហ៊ានរាយការណ៍ទៅ សមត្ថកិច្ចឬមន្រ្តីជំនាញជលផលនោះឡើយ អំពីបទល្មើសនេសាទខុសច្បាប់នោះពី ព្រោះកាលណាហ៊ានរាយការណ៍និងមានការគំរាមកំហែងដោយភ័យខ្លាចពីសុវត្ថិ ភាព។ជាពិសេសនៅពេលរាយការណ៍ ប៉ះពាល់ផលប្រយោជន៍របស់សមត្ថកិច្ចគឺសមត្ថកិច្ចនិងគុំកួនពួកគាត់ហើយ បើពួកគាត់ហ៊ានទៅធ្វើសកម្មភាពប្រព្រឹត្តបទ ល្មើសនេសាទគឺជាមុខសញ្ញាដែលគេត្រូវ បង្រ្កាបតែម្តង ។
នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ ដំបង លោក ជួង សុភា បានប្រាប់ឱ្យដឹង ទៀតថា បទល្មើសនេសាទខុសច្បាប់បាន រងការបង្រ្កាបជាបន្តបន្ទាប់ស្ទើរអស់ទៅ ហើយតាមដងព្រែក នៅក្នុងតំបន់ព្រៃនានា ប៉ុន្តែនៅសេសសល់មួយចំនួនកើតមាននៅក្នុងទន្លេសាប។
សូមរំលឹកថា សមត្ថកិច្ចមួយក្រុម កាល ពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះបានចេញ ប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចអតីតឡូត៍នេសាទលេខ២ និងអតីតឡូត៍នេសាទលេខ៣ ក្នុងភូមិសាស្រ្ត ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានធ្វើការដកហូតនិងដុតកម្ទេចចោលនូវឧបករណ៍ នេសាទខុសច្បាប់ដូចជា សាច់មងប្រវែង ២,២៥០០ម៉ែត្រ ,បង្គោល ឈើ៣៤០០ ដើម,ក្បាលឡកចាប់ត្រី៣៩ឡក,និងដោះលែងត្រីទៅវិញចំនួនជាង ១តោនឯពោះ៕ សំ វិច្ឆិកា