ប្រធានាធិបតីហ្វីលីពីន ៖បើខ្ញុំមិនផ្តាច់ការ ហ្វីលីពីននឹងមិនរីកចំរើនឡើយ

ចែករំលែក៖

ប្រធានាធិបតីហ្វីលីពីនលោក ឌូទើរទេ បានប្រកាសថា ប្រសិនបើលោកមិនមានសកម្មភាព ដូចជាជនផ្តាច់ការនោះទេ គឺហ្វីលីពីនមិនមានការកែប្រែ មិនមានថ្ងៃរីកចំរើនឡើយ​ ។
បណ្តាមេដឹកនាំក្រុមប្រឆាំងហ្វីលីពីន បានធ្វើការរិះគន់យ៉ាងខ្លាំង ដល់ ប្រធានាធិបតី ឌូទើទេ​ ដែលបានកែប្រែរដ្ឋធម្មនុញ្ញហ្វីលីពីន​។ បច្ចុប្បន្ន អំណាច នៅក្នុងការអនុវត្តច្បាប់​ បង្កើតច្បាប់​ ក្នុងបណ្តារដ្ឋនានាត្រូវបាន កាត់បន្ថយ ដោយប្រមូលផ្តុំលើរដ្ឋាភិបាល។
លោកឌូទើរទេបញ្ជាក់ថា «ប្រសិនបើអស់លោក យល់ថាខ្ញុំជាមេដឹកនាំផ្តាច់ការ​ គឺខ្ញុំពិតជាមេដឹកនាំផ្តាច់ការ​។ ប្រសិនបើខ្ញុំមិនមានសកម្មភាព ដូចមេដឹកនាំផ្តាច់ការទេនោះ គីមិនមានអ្វីកើតឡើងនៅក្នុងប្រទេសនេះឡើយ ហើយក៏មិនមានការរីកចំរើនដែរ»។
លោកឌូទើរទេ បានលើកឡើងពីសកម្មភាពខាងលើ នៅពេលដែលនិយាយទៅកាន់ក្រុមប្រឆាំង​ របស់សាធារណរដ្ឋចាស់ ដោយលោកបានបញ្ជាក់ថា អ្វីដែលចាំបាច់នាពេលនេះគឺ ការអភិវឌ្ឍន៍ប្រទេសជាតិ ។
លោកឌូទើរទេបានដាក់សំនួរសួរថា​« នោះជាការពិត បើខ្ញុំមិនធ្វើសកម្មភាពផ្តាច់ការ គឺមិនមានអ្វីកើតឡើងនៅក្នុងប្រទេសនេះដែរ ។ ខ្ញុំត្រូវធ្វើសកម្មភាពផ្តាច់ការ​ អស់លោកបានជ្រើរើសខ្ញុំធ្វើជាប្រធានាធិបតី​ ហេតុអ្វីមិនដើរតាមខ្ញុំ ដែលកំពុងតែបំពេញតាមសេចក្តីប្រាថ្នារបស់លោកអ្នក?»
ក្រុមអ្នករិះគន់បានថ្កោលទោសលោកឌូទើរទេថាជាមេដឹកនាំផ្កាច់ការ តាមរយៈការអនុវត្តគោលនយោបាយប្រឆាំង គ្រឿងញៀននិងអំពើពុករលួយនៅក្នុងប្រទេស។ ក្រៅពីនេះលោកក៏រងការរិះគន់យ៉ាងខ្លាំង ដែលបានប្រកាស់ច្បាប់អាជ្ញាសឹកនៅលើកោះមីនដាណាវ ក្រោយការក្រោកឡើងរបស់ក្រុមបះបោរនៅទីក្រុងម៉ារ៉ាវី ។
ប៉ុន្តែលោកឌូទើរទេធ្លាប់បានប្រកាសថា លោក​មិនមានបំណងក្លាយជាជនផ្តាច់ការនោះឡើយ​ដោយលោកអំពាវនាវដល់មនុស្សគ្រប់រូប ចៀសឲ្យឆ្ងាយពីការផ្តាច់ការ ។មិនតែប៉ុណ្ណោះលោកក៏បានចេញបញ្ជាដល់ប៉ូលិសនិងទាហាន បាញ់សម្លាប់លោកចុះប្រសិនបើលោក មានបំណង អូសបន្លាយអំណាចរបស់លោក។ អាណ្ណត្តិប្រធានាធិបតីរបស់លោកនឹងត្រូវបញ្ចប់នៅឆ្នាំ​២០២២ ។
លោកឌូទើរទេត្រូវបានគេចាត់ទុកថាជាមេដឹកនាំផ្តាច់ការ ដោយសារតែលោកអនុវត្តគោលនយោបាយមិនយោគយល់ ក្នុងនោះមាននយោបាយប្រឆាំងពុករលួយនាពេលកន្លងមក ដោយបានចេញបញ្ជាឲ្យកម្ទេចរថយន្តទំនើបៗនាំចូលខុសច្បាប់ធ្វើឲ្យថវិការជាតិត្រូវ បាត់បង់៕

...

ដោយ៖ មែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print