ពលរដ្ឋ​ខ្មែរ​៦​នាក់​ ឆ្លង​ដែន​ខុសច្បាប់​ចូល​កាប់​ឈើ​គ្រ​ញូ​ង​ក្នុង​ដី​ថៃ​ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ បញ្ជូន​ឲ្យ​កម្ពុជា​វិញ​

ចែករំលែក៖

ខេត្តឧត្តរមានជ័យ​ ៖​ អាជ្ញាធរ​ថៃ​បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ចំនួន​៦​នាក់​ មក​ស្រុក​កំណើត​វិញ​ តាម​ច្រក​អន្តរជាតិ​ជាំ​សា​ង៉ាំ​ ស្ថិត​នៅ​ក្នុងភូមិ​ជាំ​ ឃុំ​ត្រពាំង​ប្រិ​យ៍​ ស្រុក​អន្លង់​វែង​ ខេត្តឧត្តរមានជ័យ​ ពាក់ព័ន្ធ​ករណី​ចូល​កាប់​ឈើ​ក្រ​ញូ​ង​ នៅ​ព្រឹក​ថ្ងៃ​ទី​០៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​អាជ្ញាធរ​ថៃ​បញ្ជូន​មក​វិញ​រួម​មាន​ទី​១-​ឈ្មោះ​ ចេ​ង​ ផល្លា​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ រស់នៅ​ភូមិ​រំ​លក​ ឃុំ​បា​ស្រែ​ ស្រុក​អង្គរ​បូ​រី​ ខេត្តតាកែវ​ ចាប់ខ្លួន​ថ្ងៃ​ទី​១៩​ ខែសីហា​ ឆ្នាំ​២០១៥,​ ទី​២-​ឈ្មោះ​ អួន​ ម៉ៅ​ ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​,​ ទី​៣-​ឈ្មោះ​ វ័​ន្ត​ ឡាន​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​,​ ទី​៤-​ឈ្មោះ​ ឆៃ​ ឡាន់​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​,​ ទី​៥-​ឈ្មោះ​ វ័​ន្ត​ ហន​ ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​,​ ទី​៦-​ឈ្មោះ​ ដ​ន​ ភឿន​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ ហើយ​នាក់​ទាំង​៥​ រស់នៅ​ភូមិ​អង្កាំ​ផ្អែម​ ឃុំ​បារាំង​ធ្លាក់​ ស្រុក​ភ្នំព្រឹក​ ខេត្តបាត់ដំបង​ ចាប់ខ្លួន​ថ្ងៃ​ទី​១៩​ ខែសីហា​ ឆ្នាំ​២០១៥​ ជាប់គុក​នៅ​ខេត្ត​នគររាជ​សី​ម៉ា​ ប្រទេស​ថៃ​ពី​បទ​ឆ្លង​ដែន​ខុសច្បាប់​កាប់​ឈើ​ក្រ​ញូ​ង​ក្នុង​ទឹកដី​ថៃ​ចូល​តាម​ច្រក​ ចំការ​គរ​ ខេត្តបន្ទាយមានជ័យ​។​

​បច្ចុប្បន្ន​ ប្រជាពលរដ្ឋ​ទាំង​៦​នាក់​ខាងលើ​ ត្រូវ​បាន​សមត្ថកិច្ច​ ធ្វើការ​អបរំ​ហើយ​ បានអោយ​វិល​ត្រឡប់​ទៅ​លំនៅ​ឋាន​វិញ​រៀងៗ​ខ្លួន​ ៕ ប៉ែន នួន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print