ខេត្តឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃសុក្រ ៩ រោច ខែមាឃ ឆ្នាំរកា ព.ស. ២៥៦១ ត្រូវនិងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ មានការផ្ញាក់ផ្អើល ក្រោយពីមានការប្រទះឃើញសពបុរសវ័យចំណាស់ដេកស្លាប់ស្អុយរលួយ នៅចង្កេះភ្នំដងរ៉ែក ជិតច្រកទ្វាអន្តរះជាតិជាំសាង៉ាំ នៅចញ្ចើមផ្លូវជាតិ៦៧ក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចបានអោយដឹងថា សាកសពខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណ ទេដែលមានអាយុប្រហែលពី៥០ទៅ៦០ឆ្នាំ ដោយមានសន្ឋានភាពស្អុយរលួយ មើលលែងយល់ទៅហើយ។
សមត្ថកិច្ចបានកោសល្យវិច្ច័យ ដោយសន្និដ្ឋានថា ហែលជាស្រវ៉ឹងស្រា ហើយចូលទៅជ្រកដេក ស្លាប់តែម្ដង ព្រោះកន្លងកើតហេតុដែលសាកសពបានដេកស្លាប់នោះ រកឃើញមានមីពីកញ្ចប់ហូបអស់មួយកញ្ចប់ និងមានស្រាសល់កន្លះដប ។
ក្រោពីមានការពិនិត្យរួចរាល់សមត្ថកិច្ចបាន ប្រគល់អោយអាជ្ញាធរ័ចាត់ចែងទៅតាមប្រពៃណី ព្រោះថារកសាច់ ញ្ញាតិមិនទាន់ឃើញ ៕ ប៉ែន នួន