លោក​ អ៊ុំ​ សំអាន​ អតីត​តំណាង​រាស្រ្ត​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​តុលាការ​កំពូល​តម្កល់​ទោស​២ឆ្នាំ​៦ខែ​ដដែល​

ចែករំលែក៖

ភ្នំពេញ​៖ ក្រោយ​បញ្ចប់​ការ​សួរ​ដេញដោល​ នៅ​ថ្ងៃទី​០៩​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៨​ នេះ​ តុលាការ​កំពូល​សម្រេច​តម្កល់​សាលដីកា​សាលាឧទ្ធរណ៍​ទុក​ជា​បាន​ការ​ដដែល​ ពោល​គឺ​ផ្តន្ទា​ទោស​ លោក​ អ៊ុំ​ សំអាន​ អតីត​តំណាង​រាស្រ្ត​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ដាក់​ពន្ធនាគារ​២ឆ្នាំ​៦ខែ​ដដែល​ ។ នេះ​ជា​ការ​សម្រេច​បិទ​ផ្លូវ​តវ៉ា​។

គួរ​បញ្ជាក់​ថា​ ទាំង​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ និង​ សាលាឧទ្ធរណ៍​ សម្រេច​ដូចគ្នា​ផ្តន្ទា​ទោស​ លោក អ៊ុំ សំអាន ដាក់ ពន្ធនាគារ រយៈពេល ២ឆ្នាំ ៦ខែ និង ពិន័យ ជា ប្រាក់ ចំនួន ៤លាន រៀល ក្រោម ការ ចោទប្រកាន់ ចំនួន ពីរ បទល្មើស ។

តុលាការ រក ឃើញ ថា លោក អ៊ុំ សំអាន មាន ចេតនា បង្ក ភាព វឹកវរ ធ្ងន់ ធ្ងរ ដល់ សន្តិសុខ សង្គម និង ញុះញង់ ឱ្យ​មាន ការ រើសអើង ជាតិសាសន៍ តាម រយៈ ការ សរសេរ និង អត្ថាធិប្បាយ ពាក់ព័ន្ធ ផែនទី សន្ធិសញ្ញា ព្រំដែន កម្ពុជា វៀតណាម ។

លោក អ៊ុំ សំអាន ជាប់​ចោទ​ចំនួន ពីរ បទល្មើស គឺ បទ ញុះញង់ ឱ្យ​ ប្រព្រឹត្ត បទឧក្រិដ្ឋ ជា អាទិ៍ បង្ក ភាព វឹកវរ ធ្ងន់ ធ្ងរ ដល់ សន្តិសុខ សង្គម និង បទ ញុះញង់ ឱ្យ​ មាន ការ រើសអើង តាម មាត្រា ៤៩៥ និង ៤៩៦ នៃ ក្រម ព្រហ្មទណ្ឌ ដែល ប្រព្រឹត្ត នៅ ចំណុច រាជធានី ភ្នំពេញ និង ព្រះរាជាណាចក្រ កម្ពុជា កាលពី អំឡុង ឆ្នាំ ២០១៥ រហូត ដល់ ថ្ងៃ ទី ១០ ខែ មេសា ឆ្នាំ ២០១៦ ៕ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print