កិច្ចប្រជុំកំពូលសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) នៅ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ: នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានរៀបចំកិច្ចប្រជុំកំពូល FIFA Executive Football Summit 2018 នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមអធិបតីភាព លោក Gianni Infantino ប្រធាន FIFA និងដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំកំពូលសហព័ន្ធបាល់ទាត់នៃបណ្តាេប្រទេសជាង២០ ផ្សេងទៀតផងដែរ។ កិច្ចប្រជុំរបស់ FIFA នេះគឺផ្តោតជាចម្បងលើការអភិវឌ្ឍន៍បាល់ទាត់សាកល ដូចទៅនឹងអ្វីដែលកម្ពុជាកំពុងត្រូវការ។

ជាការរម្លឹកឡើងវិញ នាពេលកន្លងមកនេះ ដោយសារសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) មានទំនាក់ទំនងល្អជាមួយ FIFA ទើប FFC មានលទ្ធភាពបង្កើតសាលាបាល់ទាត់បានទូទាំង ២៥ខេត្ត/រាជធានី ទូទាំងប្រទេស ដើម្បីអភិវឌ្ឍបាល់ទាត់ ដែលប្រភពឧបត្ថម្ភធំ គឺបានមកពី FIFA។

គួរបញ្ជាក់ថា នេះជាលើកទី១ ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលត្រូវបានស្ថាប័នកំពូលរបស់កីឡាបាល់ទាត់ពិភពលោក FIFA ជ្រើសរើសធ្វើជាទីកន្លែងប្រារព្ធកិច្ចប្រជុំកំពូលរបស់ខ្លួន ហើយក៏គឺជាមោទនភាពមួយទៀតរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ក្រោមកិច្ចដឹកនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ដែលបានជួយលើកកម្ពស់គុណភាពវិស័យកីឡាដ៏មានប្រជាប្រិយភាពនេះយ៉ាងខ្លាំង ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ ក្រោមអាណត្តិនៃការដឹកនាំរបស់លោក។ ម្យ៉ាងវិញទៀត ការដែលសហពន្ធ័កីឡាបាល់ទាត់អន្តរជាតិ FIFA ជ្រើសរើសប្រទេសកម្ពុជា ធ្វើជាទីកន្លែងកិច្ចប្រជុំកំពូលរបស់ខ្លួន នោះគឺដោយសាកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្បន៏លើវិស័យសេដ្ឋកិច្ច ហើយអ្វីដែលជាការកត់សម្គាល់នោះ គឺនៅតំបន់អាស៊ាននេះ មានតែសិង្ហបុរីមួយប៉ុណ្ណោះ ដែលធ្លាប់រៀប ចំកម្មវិធីនេះឡើង កាលពីឆ្នាំ២០១៦ កន្លង ទៅ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print