ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកអង្គស្នួលបង្រ្កាបចាប់ខ្លួននិងដកហូតថ្នាំញៀនចំនួន២០កញ្ចប់

ចែករំលែក៖

ខេត្តកណ្ដាលៈ ជនសង្ស័យជួញដូរថ្នាំញៀនសកម្មកម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលផ្នែកប្រឆាំងគ្រឿងញៀនស្រុក សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលសំរោងលើ ចុះបង្រ្កាបចាប់ខ្លួននិងធ្វើការដកហូតថ្នាំញៀនចំនួន២០កញ្ចប់ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។ ប្រតិបត្ដិការបង្រ្កាបចាប់ខ្លួនខាងលើនេះធ្វើឡើងនៅវេលាម៉ោង១១និង១០នាទី ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិត្រពាំងជ្រៅ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។

មន្រ្ដីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យចាប់ខ្លួនបានមានឈ្មោះ ចត់ សារ៉េន ហៅរ៉េម ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ នៅភូមិត្រពាំងជ្រៅ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ប្រតិបត្ដិការបង្រ្កាបចាប់ខ្លួនខាងលើនេះ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន២០កញ្ចប់ (មធ្យមចំនួន២កញ្ចប់-កញ្ចប់តូច១៨កញ្ចប់) ,អាវុធឆ្នៃបាញ់គ្រាប់កង់ចំនួន១ដើម ,ទូរស័ព្ទដៃចំនួន១គ្រឿង និងឧបករណ៍សម្រាប់ប្រើប្រាស់វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀតផងដែរ ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ សមត្ថកិច្ចផ្នែកប្រឆាំងគ្រឿងញៀនស្រុកបានទទួលព័ត៌មានថា ជនសង្ស័យខាងលើកំពុងធ្វើសកម្មភាពជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិត្រពាំងជ្រៅ ឃុំសំរោងលើ ។ ក្រោយពីទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចជំនាញស្រុកបានសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលសំរោងលលើ ចុះធ្វើការបង្រ្កាបត្រង់ចំណុចផ្ទះជនសង្ស័យ និងធ្វើការពិនិត្យឆែកឆេរ រហូតបានរកឃើញថ្នាំញៀនចំនួន២០កញ្ចប់ និងវត្ថុតាងពាក់ព័ន្ធជាក់ស្ដែងមួយចំនួន ឈានដល់ធ្វើការចាប់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងខាងលើ យកមកអធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យសារភាពថា ថ្នាំញៀនខាងលើនេះគឺជារបស់ខ្លួនប្រាកដមែន ដែលខ្លួនបានទិញពីជនមិនស្គាល់ឈ្មោះម្នាក់ ដើម្បីយកមកលក់បន្ត ដោយខ្លួនបានទិញថ្នាំញៀនម្តងអស់ប្រាក់ចំនួន៤០ម៉ឺនរៀល ។

គួរបញ្ជាក់ថា ជនសង្ស័យឈ្មោះ ចត់ សារ៉េន ហៅរ៉េម ខាងលើនេះ មានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ៧៣១ដក.ប.ច.ខ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ចុះហត្ថលេខាងដោយលោកលោក ងួន វុទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល ចោទប្រកាន់ពីបទ ជួញដូរដោយខុសច្បាប់នូវសាធាតុញៀន ចេញដោយលោក ងួន វុទ្ធី ចៅក្រមសើុបសួរនៃសាលាដំបូងខេត្តកណ្តាល ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print