អាជ្ញាធររាជធានីភ្នំពេញកោះហៅអាជ្ញាធរខណ្ឌ និងកង កម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធប្រជុំបញ្ហាមិនឲ្យរថយន្តធំចូលរាជធានី

ចែករំលែក៖

ភ្នំពេញ៖ បញ្ហាប្រឈមខ្លាំងរបស់រាជ ធានីភ្នំពេញសព្វថ្ងៃនេះគឺបញ្ហាកកស្ទះចរាចរណ៍ហើយ ដើម្បីដោះស្រាយបញ្ហានេះ ឲ្យបានប្រសើរឡើង អាជ្ញាធររាជធានី ភ្នំពេញ តែងតែរកគ្រប់វិធីសាស្រ្ត ដើម្បីដោះស្រាយក្នុងនោះមានទាំងវិធានការ រៀបចំចិញ្ចើមផ្លូវ និងវិធានការចំពោះរថយន្តធំមិនឲ្យចូលរាជធានី ។ ប៉ុន្តែទោះបីជាយ៉ាងណាបញ្ហានេះនៅតែដោះស្រាយមិនបានជោគជ័យនៅឡើយ ។

ដោយសារបញ្ហានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានកោះប្រជុំជា បន្ទាន់ជាមួយអាជ្ញាធរខណ្ឌ និងកម្លាំង សមត្ថកិច្ច នាព្រឹកថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ បានបញ្ជាក់ ថា ចាប់ពីពេលនេះតទៅ អាជ្ញាធរខណ្ឌ នីមួយៗត្រូវបិទទាំងស្រុង មិនឲ្យរថយន្ដ ធុនធំចូលរាជធានីទៀតទេ ពិសេស រថយន្ដធុនធំ តទ្រុង ។ មិនតែប៉ុណ្ណោះ អាជ្ញាធរខណ្ឌត្រូវចុះបិទយានដ្ឋានអាជីវកម្មកែច្នៃតទ្រុងរថយន្ដនៅតាមបណ្ដា ខណ្ឌនីមួយៗភ្លាម ។

លោក ម៉េត មាសភក្ដី អ្នកនាំពាក្យ សាលារាជធានីភ្នំពេញបានបញ្ជាក់ថា កាល ពីឆ្នាំមុនរដ្ឋបាលរាជធានីភ្នំពេញ ក៏មានវិធានការក្នុងការហាមរថយន្តធំមិនឲ្យចូលរាជធានីដែរ ប៉ុន្តែវិធានការនេះនៅ​តែ បរាជ័យដដែលជាដដែល ហើយបរា ជ័យនេះត្រូវបានគេមើលឃើញថា ផ្តើម ចេញពីកត្តាតែមួយគត់ គឺបញ្ហាអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចយកលុយពីរថយន្តធំៗទាំងអស់នោះ ជាថ្នូរនៃការអនុញ្ញាតឲ្យរថយន្តធំៗចូលរាជធានីពេលថ្ងៃ ។ បើអាជ្ញាធរ កម្លាំងសមត្ថកិច្ចទាំងអស់បញ្ឈប់ការយកលុយពីរថយន្តធំៗទាំងអស់នេះជាថ្នូរនៃការអនុញ្ញាតឲ្យរថយន្តធំៗចូលរាជធានីពេលថ្ងៃទៀត នោះការងារនេះនឹងទទួលបានជោគជ័យជាក់ជាមិនខាន ។

សូមបញ្ជាក់ថា កិច្ចប្រជុំហាមឃាត់រថយន្ដធុនធំចូលរាជធានីនេះ ស្របពេល​ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រីនៃកម្ពុជាបានមានប្រសាសន៍យ៉ាងម៉ឺងម៉ាត់ថា “ចាប់ពីម៉ោង០០យប់ថ្ងៃទី៩កុម្ភៈនេះតទៅ គឺគ្មានវត្តមានឡានតទ្រុងលើ ដង​ផ្លូវ ទៀតឡើយ។ នៅតំបន់ណាភូមិ​សាស្ត្រ ណាចៅហ្វាយខេត្តហ្នឹងជាអ្នក​ទទួលខុសត្រូវ។ បើនរណាមកតវ៉ា ត្រូវ បញ្ចូលព្រៃសទាំង អស់….!!! នរណាកាង ទោះឋានៈណាក៏ ដោយ ក៏ធ្លាក់បុណ្យស័ក្តិទាំងអស់គ្នាដែរ”។

សម្តេចតេជោ បានព្រមានបែបនេះ នៅព្រឹកថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងឱកាសដែលសម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាមទៅកាន់ទឹកដីនៃ ខេត្តត្បូងឃ្មុំ ៕ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print