ភ្នំពេញ៖ រសៀលថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០១៨ វេលាម៉ោង ១៤និង៣០ នាទីរសៀល លោក ថោ ជេដ្ឋា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជាសហប្រធានក្រុមការងារបច្ចេកទេសចម្រុះកសិកម្ម និងទឹក បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារបច្ចេកទេសកសិកម្ម និងទឹក នៅបន្ទប់ជាន់ទី ២ នៃនាយកដ្ឋានគណនេយ្យ និងហិរញ្ញវត្ថុរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
មន្ត្រីបានអោយដឹងថា៖ កិច្ចប្រជុំពិភាក្សានេះ ផ្តោតទៅលើ ៖
១. វឌ្ឍនភាពការងារនៃអនុក្រុមការងារបច្ចេកទេសកសិកម្ម និងទឹក ចំនួន ០៣ គឺ ការគ្រប់គ្រងប្រព័ន្ធធារាសាស្ត្រ បសុសត្វ និងការផ្សព្វផ្សាយកសិកម្ម
២. បទបង្ហាញ “សំណើសុំមូលនិធិសម្រាប់បរិស្ថានបៃតង”
៣. វឌ្ឍនភាពការងារផែនការមេកសិកម្មឆ្នាំ ២០៣០ និង
៤. បទបង្ហាញ “វឌ្ឍនភាពការងារគម្រោងការផ្សព្វផ្សាយ និងជម្រុញផលិតភាពពូជស្រូវ” ៕
ដោយ៖ សុខ ខេមរា