ភ្នំពេញ៖ លោកអូស្មាន ហាស្សាន់រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ បានប្រតិកម្មយ៉ាងដាច់អហង្ការ ទៅ កាន់ប្រព័ន្ឋព័ត៍មានអាស៊ីសេរី តាមអនឡាញ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅបានចេញព័ត៌មានបែបកេងយកចំណេញនយោបាយ ខុសពីការពិតដោយបានផ្សាយថា ការដែលលោកអ៊ីស្មាអែល ពិនឧស្មាន ត្រូវបាននគរបាល នៃក្រសួងមហាផ្ទៃឃាត់ខ្លួនគឺជារឿងដែលពាក់ព័ន្ធនឹងនយោបាយដោយផ្អែកទៅលើការអះអាងដោយអគតិ របស់ អតីតប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិខេត្តត្បូងឃ្មុំលោក វណ្ណារិទ្ធ និងជាអតីតតំណាងរាស្ត្រខេត្តកំពង់ចាម ហើយលោកចាត់ទុកថា សារព័ត៌មានមួយនេះគឺបានចុះផ្សាយក្នុងចេតនាបង្កបរិយាកាសមិនល្អ ហើយ មិនមែនជាសារព័ត៌មាន ដែលឈរ លើវិជ្ជាជីវៈត្រឹមត្រូវពិតប្រាកដ និង អព្យាក្រឹត្សនោះទេ។
លោក អូស្មាន ហាស្សាន់ បានប្រតិកម្ម ចំពោះវិទ្យុអាស៊ីសេរីបែបនេះកាលពីរសៀលថ្ងៃសៅរ៏ ១០រោចខែមាឃ ឆ្នាំរកានព្វស័កព.ស២៥៦១ត្រូវនិងថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០១៨ ក្នុងនាមតំណាងឲ្យសមាជិករាជរដ្ឋាភិបាលបានអះអាងថា៖ តាមពិតលោកអ៊ីស្មាអែល ពិនឧស្មាន ដែលត្រូវ បានកម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនចាប់ខ្លួន គឺមិនមែនពាក់ព័ន្ធនឹងរឿងនយោ បាយសូម្បីតែបន្តិចណាឡើយ ផ្ទុយទៅវិញវាជាការអនុវត្តយ៉ាងត្រឹមត្រូវទៅតាមច្បាប់ របស់កម្លាំងសមត្ថកិច្ច ខណៈជនសង្ស័យរូបនេះ មានការពាក់ព័ន្ធ នឹងករណីបញ្ជូនពលករខុសច្បាប់ទៅបម្រើការងារនៅប្រទេសអារ៉ាប៊ីសាអូឌីត ការជួញដូរមនុស្ស និង ករណីរំលោភបំពានកម្លាំងពលកម្មលើស្រ្តី និងអនីតិជនផងដែរ ។
ការប្រតិកម្មរបស់លោក អូស្មានហាស្សាន់ បានធ្វើ ឡើងបន្ទាប់ពីសារពត័ត៌មានអាស៊ីសេរី បានផ្សាយព័ត៌មានមិនពិត បែបកេងចំណេញនយោបាយ ដោយដកស្រង់សំដីរបស់អតីត ប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិខេត្តត្បូងឃ្មុំ លោកវណ្ណារិទ្ធ និងជាអតីតតំណាងរាស្ត្រខេត្តកំពង់ចាម ដែលបានផ្តល់បទសម្ភាសន៍ ជាមួយអាស៊ីសេរីថា រឿងឃាត់ ខ្លួន ជនសង្ស័យខាងលើជារឿងនយោបាយ ហើយក៏បាន បញ្ជាក់ដោយសម្លេងថា ៖ បាទអាហ្នឹងតាមអ្វីដែលគាត់ធ្លាប់បញ្ជាក់ប្រាប់ខ្ញុំថា(គាត់មានគេបញ្ចុះបញ្ចូលគាត់នៅឯទីលំនៅរបស់គាត់មានការបញ្ចុះបញ្ចូលតែគាត់មិន ចុះចូល ដោយសារគាត់យល់ថាគាត់មិនអាចធ្វើអ្វីដែលគាត់អាចក្បត់ឆន្ទៈរាស្ត្រអញ្ចឹងគាត់អត់ចូល) ប៉ុន្តែក្រោយមកក៏ស្ងាត់ទៅវិញទៅ ហើយឥឡូវថ្ងៃនេះក៏លឺដំណឹងថាមានការចាប់ខ្លួន ។
សូមបញ្ជាក់ថា៖ ការឃាត់ខ្លួន ជនសង្ស័យ អ៊ីស្មាអែល ពិនឧស្មាន កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅនេះ គឺបន្ទាប់ពីក្រសួងមហាផ្ទៃបានទទួលពាក្យណ្តឹងរបស់ ពលការនីរងគ្រោះ ២រូប គឺទី១ កញ្ញាម៉ាត់សាណាស់ ហៅ រ៉ទស់(អនីតិជន) ត្រូវបានសង្គ្រោះអោយមកដល់កម្ពុជាវិញកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ខណៈស្រ្តីរងគ្រោះទី២ ឈ្មោះ អេង ពៅត្រូវបានសង្គ្រោះអោយមកដល់កម្ពុជាវិញកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ បន្ទាប់ពីបាត់ខ្លួន បាត់ ដំណឹងរយៈពេលពី ១២-១៣ឆ្នាំ ដែលអ្នកទាំង២ត្រូវបាន ក្រុមហ៊ុន Accept Group របស់ លោក អះម៉ាត់ យ៉ះយ៉ាអតីតរដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទាដែលត្រូវជាឳពុកមារបង្កើតរបស់ជនសង្ស័យ បានបញ្ជូនជនរងគ្រោះខាងលើទៅធ្វើជាស្រ្តីបម្រើការងារផ្ទះដោយខុសច្បាប់ នៅប្រទេសអារ៉ាប៊ីសសាអូឌីត និងត្រូវបានឈ្មួញម្ចាស់ផ្ទះលក់ជាបន្តបន្ទាប់ដោយដោយកេងប្រវ័ញ្ញកម្លាំងពលកម្មមិនផ្តល់ប្រាក់បៀវត្សក្នុងរយៈពេលជាង១៣ឆ្នាំនេះ។
ប្រភពព័ត៍មានពីនគរបាលសមត្ថកិច្ចបានអោយដឹងដែរថា៖ តាមចម្លើយសារភាពជាក់ស្តែងរបស់ជនសង្ស័យ អ៊ីស្មាអែល ពិនឧស្ម័ន គឺរឿងទាំងអស់មានការទាក់ទងទាំងស្រុងជាមួយនឹង លោក អះម៉ាត់ យ៉ះយ៉ាជាម្ចាស់ក្រុមហ៊ុន ដែល ពេលនេះសមត្ថកិច្ចកំពុងស្នើសុំដីកាស្វែងរកចាប់ខ្លួន ជាមួយ នឹងបក្សពួកដទៃទៀតដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕ ដោយ៖ សំរិត
...