សម្តេចតេជោ ហ៊ុន សែន៖ អរគុណក្រសួងសាធារណការនឹងដឹកជញ្ជូន គណកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ដែលកំពុងពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ នឹងត្រួតពិនិត្យយានយន្តកៃឆ្នៃខុសលក្ខណៈបច្ចេកទេសនៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ ចុងសប្តាហ៍នេះនៅឯភូមិគ្រឹះ សម្តេចតេជោបានមានប្រសាសសន៍ក្នុងPageសម្តេច៖ ខ្ញុំសូមអរគុណក្រសួងសាធារណការនឹងដឹកជញ្ជូន គណកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ដែលកំពុងពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ នឹងត្រួតពិនិត្យយានយន្តកៃឆ្នៃខុសលក្ខណៈបច្ចេកទេសនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការដឹកទំនិញលើស ទម្ងន់កំណត់ដោយច្បាប់ ដែលបង្កអោយខូចផ្លូវស្ពាន និងបង្កគ្រោះថ្នាក់ផ្សេងៗដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋ។

សម្តេចបន្តថា៖ បើតាមរបាយការណ៍ជំហានដំបូងមកទល់ថ្ងៃម្សិលមិញ គឺមានរថយន្តកែឆ្នៃដាក់ទ្រុងសណ្តាងធំៗខុសបច្ចេកទេស៨១គ្រឿងហើយដែលបានកាត់ទ្រុងចេញ និងរថយន្ត៧៦គ្រឿងទៀតត្រូវបានដោះទ្រុងសណ្តោងចេញ ហើយ ៣១០គ្រឿងទៀតកំពុងត្រៀមកាត់ទ្រុងចេញ។ រថយន្តធំៗវែងៗទាំងនោះគឺ ភាគច្រើនបើកលឿននៅលើដងផ្លូវដែលងាយនឹងបង្កគ្រោះថ្នាក់ខ្លាំងណាស់ ។ មានរថយន្តសណ្តោងធំៗវែងមួយចំនួនទៀត ក៏បានលួចចូលមកក្នុងក្រុងទម្លាក់ឥវ៉ាន់ចតធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈផងដែរ។

សម្តេចថ្លែងលើកឡើងថា៖ ចំពោះរថយន្តតទ្រុង និងកាត់តកែឆ្នៃទាំងអស់ បើឃើញមានបើកបរនៅខេត្តណា ឬស្រុកណា គឺត្រូវចាប់ទុកទាំងអស់។ ទាំងរដ្ឋមន្រ្តី ទាំងចៅហ្វាយខេត្ត ចៅហ្វាយខណ្ឌ ទាំងចៅហ្វាយស្រុក គឺត្រូវទទួលខុសត្រូវ។ បើមិនចាត់វិធានការទេ គឺប្រឈមនឹងការដកតួនាទីមុខតំណែង។

សម្តេចសូមអោយជនរួមជាតិអាចចូលមកផ្ញើសារ (Comment) ចូលក្នុង Facebook ខ្ញុំ។ ពេលនេះខ្ញុំនឹងចាត់វិធានការដោយខ្លួនឯង បើមន្រ្តីពាក់ព័ន្ឋទាំងនោះមិនអនុវត្តន៍។

សម្តេចរំលឹកថា៖ ទន្ទឹមនឹងនេះដែរ សូមជនរួមជាតិគោរពច្បាប់ចរាចរណ៍គ្រប់ៗគ្នា។ យើងមានផ្លូវថ្នល់ល្អៗ និងស្ពានល្អៗប្រើប្រាស់ សូមកុំបើកបរលឿនខុសច្បាប់ ហើយកុំដឹកទំនិញលើសការកំណត់ដោយច្បាប់។ យើងចូលរួមថែរក្សាផ្លូវថ្នល់ និងស្ពាននៅទូទាំងប្រទេស ដើម្បីយើងទាំងអស់គ្នាប្រើប្រាស់បានយូរអង្វែង៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print