ខេត្តតាកែវ៖ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ខណះកំពុងធ្វើដំណើរចុះតាមមូលដ្ឋានដូចសព្វដង លោក ឡាយ វណ្ណៈអភិបាលនៃគណៈអភិបាលខេត្តតាកែវ កំពុងធ្វើដំណើរ ស្រាប់តែប្រទះឃើញចោរ២នាក់បានឆក់កាបូបពីស្ដ្រីវ័យចំណាស់ម្នាក់ ភ្លាមនោះលោកអភិបាលខេត្តបានបើករថយន្ដដេញតាមចាប់តែម្ដង ក្នុងភូមិព្រៃសំបួរ ឃុំអង្គរបូរី ស្រុកអង្គរបូរី។
ប្រជាជន និងសមត្ថកិច្ចគាំទ្រពីឆន្ទះលោកអភិបាលខេត្តបាន គិតគូរឿងនេះឈានដល់ចាប់បានជនសង្ស័យ។
សមត្ថកិច្ចបានអោយដឹងថា៖ ក្រោយក្របួចបានក្រុមចោរឆក់ទាំង២នាក់ដោយផ្ទាល់ដៃ លោកអភិបាលខេត្តតាកែវ បានទាក់ទងទៅកម្លាំងសមត្ថកិច្ចមូលដ្ឋាន ដើម្បីបញ្ជូនជនសង្ស័យទាំងនោះទៅសួរនាំ និងចាត់វិធានការបន្ដតាមផ្លូវច្បាប់។
យ៉ាងណាមិញ ចំពោះសកម្មភាពខាងលើនេះរបស់អភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ ក៏ត្រូវបានប្រជាពលរដ្ឋមូលដ្ឋាន សម្ដែងការសាទរ និងអបអរយ៉ាងខ្លាំងចំពោះលោក ដែលជួយសង្គ្រោះប្រជាពលរដ្ឋពីកណ្ដាប់ដៃក្រុមចោរឆក់ខាងលើ ហើយសកម្មភាពចោរពិតព្រហើនបំផុត ក៏ដូចជាបញ្ជាក់អោយលោកអភិបាលខេត្តបានដឹងពីបទល្មើសជាក់ស្តែងកើតមានបំផ្លាញសេចក្តីសុខប្រជាជនសឹងគ្រប់ទីកន្លែង៕
ដោយ៖ សិលា