រដូវចូលឆ្នាំចិន-វៀតណាមមកដល់ ចេកពងមាន់ថ្លៃកប់ពពក លោកអើយ ថ្លៃអីថ្លៃយ៉ាងនេះ…..តែអោយកសិករខ្មែរយើងមានកម្លាំងចិត្តបង្កបង្កើនផល

ចែករំលែក៖

ភ្នំពេញ៖ ខណៈជិតដល់ថ្ងៃបុណ្យចូលឆ្នាំចិន.វៀតណាមពោលគឺនៅជិតមួយអាទិត្យទៀតនោះគឺចេកពងមាន់ហាក់ដូចជាហក់ឡើងមានតំលៃខ្ពស់កបពពកបើធៀប
ទៅនឹងបណ្ដាឆ្នាំមុនៗនោះ។ នេះបើយោងតាមសំដីក្រុមឈ្មួញដើរប្រមូលទិញចេកពងមាន់នៅតាមចំការចេកនានានៅស្រុកគៀនស្វាយនឹងស្រុកស្អាងខេត្តកណ្ដាលគាត់និយាយប្រាប់កាលពីព្រឹកថ្ងៃទី១១ កុម្ភះឆ្នាំ២០១៨នេះ ។
បើតាមការរៀបរាប់អ្នកមីង ម៊ឺន ចរិយាគាត់ បាននិយាយថា៖ នៅឆ្នាំនេះចេកពងមាន់ឡើងថ្លៃខ្ពស់ហើយពិបាករកទិញទៀតនៅតាមចំការនិមួយៗដោយម្ចាស់ចំការគាត់លក់ក្នុងតំខ្ពស់ខ្ពស់ដោយទៅតាមស្ទងចេកពងមាន់តូចធំនោះ គឺ១ស្និត ធំ ជិត៣ម៊ឺនរៀលទៅ៤ម៉ឺនរៀល ហើយដល់ស្និតធំ ថ្លោស តំលៃជាង៤ទៅ៥ម៊ឺនរៀលឯណោះ ខណៈថ្លៃធម្មតាតែ៣ ទៅ៤ពាន់រៀលតែប៉ុណ្ណោះ ។
នេះនៅមិនទាន់គិតពីតំលៃយកមកលក់ដូរនៅតាមបណ្ដាផ្សារនានាក្នុងរាជធានីភ្នំពេញនាថ្ងៃបុណ្យចូលឆ្នាំចិនផង។
ក្រុមឈ្មួញនិយាយទៀតថា៖ នៅពេលចេកពងមាន់ឡើងថ្លៃខ្ពស់ដូចនេះហើយនោះនៅពិបាកដើររកទិញទៀតនៅតាមចំការនិមួយៗនោះមិនសូវមានចេកដូចបណ្ដាឆ្នាំមុនៗហើយបើមានក៏ថ្លៃដែរ។ហើយមានតែក្រុមឈ្មួញទាំងគេទាំងយើងជិះម៉ូតូដើរប្រមូលរកទិញចេកពងមាន់មកស្តុកទុកសម្រាប់យកមកលក់បន្តទៅទីផ្សារនានានៅភ្នំពេញនាថ្ងៃបុណ្យចូលឆ្នាំចិនខាងមុខនេះ។ទោះបីក្រុមឈ្មួញគាត់និយាយត្អូញត្អែពីតំលៃចេកពងមាន់វាមានតំលៃខ្ពស់យ៉ាងនេះក្ដីតែម្ចាស់ចំការចេកពងមាន់និមួយៗគាត់ញញឹមបិទមាត់មិនជិតទេដោយសប្បាយចិត្តប្រមូលផលពីការលក់ចេកពងមាន់នៅឆ្នាំនេះចេកពួកគាត់លក់បានតំលៃខ្ពស់ផងដែរ។
រីឯលោកម៉ៅសារឿនគាត់និយាយថានៅឆ្នាំនេះរកស៊ីទិញលក់ផ្លែចេកពងមាន់គឺពិបាកចំណេញណាស់ព្រោះអីយើងទិញចំការវាមានតំលៃខ្ពស់ពេកហើយដល់យកទៅលក់ដូរនៅទីផ្សារនានានៅភ្នំពេញនៅបុណ្យចូលឆ្នាំចិននៅឆ្នាំនេះមិនដឹងចំណេញឬខាតឬទប់ដល់ថ្លៃដើមរួចខ្លួនឬណានោះទេដោយទិញចេកពីម្ចាស់ចំការមានតំលៃខ្ពស់ពេកចឹងនោះហើយម៉្យាងទៀតទោះបីចេកថ្លៃយ៉ាងនេះក្ដីក៏ក្រុមឈ្មួញនៅតែដណ្ដើមគ្នាទិញបើយើងមិនទិញក៏គេទិញដែរព្រោះមួយឆ្នាំមានតែម្ដងទេ៕


ដោយ ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print