ភ្នំពេញ៖ ដោយមើលឃើញពីសុខទុក្ខមន្រ្តីក្រោមឧវាទ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១១និង៣០នាទីព្រឹក លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និង ជាប្រធាន ស.ស.យ.កខណ្ឌដូនពេញ បានអញ្ជើដឹកនាំមន្ត្រីក្រោមឧវាទ ចុះសួរសុក្ខទុក លោកស្រី ជ្រិន កេតនា ស្មៀន សង្កាត់ផ្សារកណ្តាលទី២ និង ជាប្រធានស.ស.យ.កសង្កាត់ផ្សារកណ្តាលទី២ ដែលមានជម្ងឺ ស្ទះសសៃឈាមបេះដូង កំពុងសំរាកព្យាបាលនៅ មន្ទីរពេទ្យកាល់ម៉ែត ក្នុងនោះលោកអភិបាល បានឧបត្ថម្ភថវិកាចំនួន៥០០.០០០រៀល សំរាប់ចំណាយផ្សេងៗ ។
បន្ទាប់មក លោកអភិបាល បានបន្តអញ្ចើញចុះសួរសុក្ខទុក លោក ស៊ុន ដ៉ារា ប្រធានភូមិ០៦ សង្កាត់ជ័យជំនះ និង ជាអនុប្រធានស.ស.យ.ក សង្កាត់ជ័យជំនៈ មានជម្ងឺក្រពោះ កំពុងសម្រាក់វះកាត់នៅមន្ទីរពេទ្យកាល់ម៉ែតនិងបានឧបត្ថម្ភថវិកាចំនួន៥០០,០០០រៀល ផងដែរ ៕ ស តារា
...