ម៉ូតូកង់៣បុកជាមួយរថយន្តរងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់នៅស្រុកកណ្ដាលស្ទឹង

ចែករំលែក៖

ខខេត្កណ្ដាលៈ មនុស្សម្នាក់រងរបួសធ្ងន់និងម្នាក់ទៀតរងរបួសស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូកង់៣បុកជាមួយរថយន្ត ។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២០និង២០នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ ៣ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ៣០-៣១ ស្ថិតក្នុងភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជរងគ្រោះរងរបួសធ្ងន់ឈ្មោះ ភ័ណ្ឌ សុភ័ក្ក ភេទប្រុសអាយុ៣១ឆ្នាំ ជាអ្នកបើកម៉ូតូកង់៣ ពណ៍ខ្មៅលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1Q-1782 រួមដំណើរម្នាក់ឈ្មោះ សុភា ភេទស្រី អាយុ២៨ឆ្នាំ ត្រូវជាប្រពន្ធ រងរបួសស្រាល ។ ជនរងគ្រោះទាំង២នាក់មានទីលំនៅភូមិត្រពាំងខ្ចា ឃុំស្វាយអំពារ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ចំណែករថយន្តម៉ាក morning lX ពណ៍ស ពាក់ស្លាកលេខភ្នំពេញ2AQ-5565 បើកបរដោយឈ្មោះ ឌី ចិន្ដា ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិសូភី ឃុំសូភីស្រុកបាទីខេត្តតាកែវ ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ សាក្សីបានឃើញជនរងគ្រោះជាអ្នកជិះម៉ូតូកង់បី ជិះតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងទៅត្បូង(ពីភ្នំពេញទៅតាកែវ) ។ លុះជិះមកដល់ចំណុចកើតហេតុក៏បានបុកជាមួយរថយន្តពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកជិះម៉ូតូកង់បីទទួលរងរបួសធ្ងន់និងអ្នករួមដំណើរជាមួយរងរបួសស្រាល ។

ក្រោយពីមានហេតុការណ៏កើតឡើង ជនរងគ្រោះទាំង២នាក់ត្រូវបានរថយន្តសាមុយដឹកសង្គ្រោះនៅមន្ទីរ ។ ចំណែកមធ្យោបាយពាក់ព័ន្ធទាំងគ្រឿងត្រូវបានសមត្ថកិច្ចជំនាញធ្វើការដកហូតយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print