ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះប្រភេទ៦០មិល្លីម៉ែត្រចំនួន១៤១គ្រាប់នៅក្នុងអនុ វិទ្យាល័យ

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ មន្រ្តីជំនាញផ្នែកគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ(អង្កការហេឡូត្រាស) បានសហការជាមួយនគរបាល​ជំនាញនៃអធិការដ្ឋាននគរបាលស្រុកកណ្ដៀង ចុះប្រមូលកាកសំណល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលបន្សល់នៅសម័យកាល សង្គ្រាមដ៏រ៉ាំ រ៉ៃនៃប្រទេសកម្ពុជាប្រភេទ ៦០មីលី្លម៉ែត្រចំនួន១៤១គ្រាប់នៅក្នុង បរិវេណអនុវិទ្យាល័យក្ងាន។

ប្រតិបត្តិការខាងលើធ្វើឡើងកាលពីថ្ងៃសៅរ៍,អាទិត្យ ១០.១១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃ ទី១០,១១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅត្រង់ ចំណុចក្នុងបរិវេណ អនុវិទ្យាល័យក្ងាន ស្ថិត​ក្នុងភូមិឈើទាល ឃុំផ្លូវលួង ស្រុក កណ្ដៀង ខេត្តពោធិ៍សាត់។

លោក អនុសេនីយ៍ឯក ប៊ុទ អាន នាយ​ផ្នែកសណ្ដាប់ធ្នាប់ គ្រោះអគ្គីភ័យ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបានឲ្យដឹងថា លទ្ធផល ក្នុងកិច្ចប្រតិបត្តិការខាងលើ កម្លាំងធ្វើ​ការរុករក និងប្រមូលបានកាកសំណល់ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះចំនួន១៤១ គ្រាប់ ជាបន្តបន្ទាប់ត្រឹមតែរយៈពេល២ថ្ងៃ ដូចបានរាបរប់ខាងលើប៉ុណ្ណោះ ហើយគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលប្រមូលបាន ជាប្រភេទគ្រាប់ ៦០មីលី្លម៉ែត្រផលិតនៅប្រភេទអាមេរិក ។

លោក អនុសេនីយ៍ឯកបន្តថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនេះបានបន្សល់នៅសម័យកាលសង្គ្រាមដ៏រ៉ាំរ៉ៃនៅកម្ពុជានេះ ហើយកាកសំណល់ប្រទះឃើញឡើងនៅគ្រាដែលលោក គ្រូរបង្រៀនយកត្រាក់ទ័រ មកឈូសដីក្នុងគោលបំណងដាំបន្លែ ខណៈនោះស្រាប់តែប៉ះចំគ្រាប់អណ្ដែតចេញមក លើដីប៉ុន្តែពុំបណ្ដាលឲ្យផ្ទុះនោះឡើយ ។ បន្ទាប់មកលោកគ្រូបានរាយការណ៍មកប្រាប់អាជ្ញាមានសមត្តកិច្ច ទើបផ្នែកជំនាញរបស់លោកទំនាក់ទំនងទៅអង្កការ(ហេឡូត្រាស) សហការចុះមកប្រមូលបានជាបន្តបន្ទាប់បែបនេះតែម្តង។

លោក ប៊ុទ អាន បន្តទៀតថា វត្ថុតាងជាកាកសំណល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងអស់នេះ មន្រ្តីជំនាញអង្កការ(ហេឡូ ត្រាស់) បានយកទៅកម្ទេចចោលនៅខាងលិចកន្លែងប្រមូលបានចម្ងាយប្រមាណ ជាង១,០០០ម៉ែត្រ ដោយឡែកនៅសល់ ចំនួន៥២គ្រាប់ ធ្វើការពុំទាន់បានហើយបានផ្ញើនៅជំនាញនៃអធិការដ្ឋាននគរបាលស្រុកកណ្ដៀងនៅឡើយ៕ ប៉ឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print