សមត្ថកិច្ចស្រុកចិត្របុរីចុះបង្រ្គាបទីតាំងសង្វៀនជល់មាន់ ចាប់យកបានតែវត្ថុតាង ឯមនុស្សរត់បាត់អស់

ចែករំលែក៖

ខេត្តក្រចេះ ៖ គណបញ្ជាការឯកភាពស្រុកចិត្របុរី ដឹកនាំកម្លាំងអាវុធហត្ថជាច្រេីននាក់ ចុះបង្រ្គាបទីតាំងសង្វៀន​ជល់មាន់មមួយកន្លែងត្រូបានក្រុមគណបញ្ជាការឯកភាពស្រុកចិត្របុរីដឹកនាំកម្លាំងអាវុធហត្ថជាច្រេីននាក់ ចុះបង្រ្គាបនៅវេលាម៉ោង២រសៀលថ្ងៃអាទិត្យ១១រោចខែមាឃឆ្នាំរការនព្វស័កព.ស២៥៦១ត្រូវនិង ថ្ងៃទី១១ខែគុម្ភះឆ្នាំ២០១៨នៅចំនុចភូមិ តាលុះ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។

លោក អុឺម ចិត្រា មេបញ្ជាការអាវុធហត្ដ ស្រុកចិត្របុរីបានឲ្យដឹងថា ប្រតិបត្តិការបង្រ្គាបទីតាំងសង្វៀនជល់មាន់មួយកន្លែងនេះដឹកនាំដោយ លោក អ៊ួង សម្បិត្ត អភិបាលរងស្រុកចិត្របូរីសម្របសម្រួលដោយលោក កែវសុជាតិ ព្រះរាជអាជ្ញាសាលាដំបូងខេត្ត។

កម្លាំងអាវុធហត្ថជាច្រេីននាក់បានចុះទៅបង្រ្គាបតែការបង្រ្គាប់នេះមិនបានឃាត់ខ្លួនអ្នកលេងល្បែងភ្នាល់មាន់ជល់នោះទគ្រាន់តែកម្លាំងអាវុធហត្ថុទៅដល់ទីតាំងនោះភ្លាមពួកគេរត់បាត់អស់ទៅហេីយរឹបអូសបានតែវត្តុតាងមួយចំនួនរួមមាន:មាន់ជល់់ចំនួន១០ក្បាល អង្រុតដែកសំរាប់ក្រុងមាន់ចំនួន៩ កន្រ្ទកដាក់មានចំនួន១០និងវត្ថុសម្រាបបញ្ជល់មាន់មួយចំនួននិងរុះរេីសង្វៀងបញ្ជល់មាន់នោះចោលទាំងអស់។

លោក អ៊ួង សម្បិត្ត អភិបាលរងស្រុកចិត្របុរីបញ្ជាក់ទៀតថា គ្រោយពីរលោកបានទទួលដំណឹងពីប្រជាពលរដ្ឋប្រាប់ថា មានទីតាំងជល់មាន់នោះភ្លាមលោកបានសុំគោលការពីលោក ហង្ស ចាន់ឌីអភិបាលស្រុក ហេីយលោកបានដឹកនាំកម្លាំងចុះបង្រ្គាបតែម្ដង ។

លោកបន្ដទៀតថាវត្ថុតាងទាំងអស់យកទៅរក្សាទុកនៅសាលាស្រុកចិត្របុរីហេីយលោកបញ្ជាឲ្យមេភូមិសួរនាំអត្តសញ្ញាណម្ចាស់ផ្ទះដេីម្បីរកអ្នកនៅពីក្រោយខ្នងនៃការបេីកសង្វៀននេះនិងកសាងសុំរឿងទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធីច្បាប់ ៕  ដោយ:ជីវន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print