ភ្នំពេញ ៖ អាជ្ញាធរខណ្ឌចំការមនបានចុះត្រួួតពិនិត្យទីតាំងមួយកន្លែងដែលមានយីហោ «ហូមស៊ីនីម៉ា» ដែលគេសង្ស័យជាផ្ទះកុនក្ដៅសាច់ នៅគ្រាដែលសមត្ថកិច្ចចុះពិនិត្យបានរកឃើញមានក្មេងៗប្រុសស្រីជាច្រើននាក់ ពពាក់ពពូនសង្ងំក្នុងបន្ទប់មានគ្រែពូកដេកបម្រើសេវាភេទ ។
អាជ្ញាធរបញ្ជាក់ឲ្យដឹងថា ទីតាំងខាងលើនេះមិនមានច្បាប់អនុញ្ញាតទេ ។ ទីតាំងខាងលើនេះឋិតនៅផ្ទះលេខS៣២ ផ្លូវសុីលវ័រ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ការចុះពិនិត្យ និងបង្ក្រាបទីតាំងដែលសង្ស័យបម្រើសេវាផ្លូវភេទ ធ្វើឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ៕ ស រស្មី
...