លោកស្រីម៉ែន សំអន៖ ឥណ្ឌា និងបន្ដផ្ដល់អាហារូបករណ៏ដល់ សិស្ស និស្សិត និងប្រាក់កម្ចីឥណ្ឌទាននានា ដល់កម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រីម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភាព ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់ថា៖ ឥណ្ឌា និងបន្ដផ្ដល់អាហារូបករណ៏ដល់សិស្ស និស្សិត ជួយជួសជុលប្រាសាទតាព្រហ្ម និងបន្ដផ្ដល់ ប្រាក់កម្ចីឥណ្ឌទាននានា ដើម្បីអភិវឌ្ឍន៏ពិសេសបន្ដ ផ្ដល់បទពិសោធន៏ ផ្នែកធនធានមនុស្ស និងអធិការកិច្ច ។

លោកស្រី ម៉ែន សំអន បានបញ្ជាក់បែបនេះ ខណៈលោក ស្រី ទទួលជួបពិភាក្សាការងារ ជាមួយលោកស្រី ម៉ានីកា ចេន (Manika jain) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា កាលពីរសៀលថ្ងៃចន្ឌ ១២រោច ខែមាឃ ឆ្នាំរកានព្វស័ក ព.ស២៥៦១ ត្រូវនិង ថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០១៨ នៅទីស្ដីការក្រសួង។

លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា៖ កម្ពុជា_ឥណ្ឌា និងបង្កើនការសហការ ជាមួយគ្នាបន្ថែមទៀត លើវិស័យវប្បធម៌ ជំនឿសាសនា ពាណិជ្ជកម្ម ។ ឥណ្ឌាគឺជាដៃគូរ កិច្ចសហប្រតិបត្ដិការ យ៉ាងសំខាន់ ក្នុងក្របខណ្ឌតំបន់ សមាគមប្រជាជាតិអាស៊ី _អាគ្នេយ៏ ហៅកាត់ថាអាស៊ាន។ ដោយឡែកជាមួយកម្ពុជា មានទំនាក់ទំនងពិសេស តាំងពីបុរាណកាល បន្តដល់បច្ចុប្បន្ន និងពេលអនាគត។ កម្ពុជា _ឥណ្ឌា មានប្រវត្តិសាស្រ្តស្រដៀងគ្នា ដូចជាប្រកាន់យកលទ្ធិប្រជាធិបតេយ្យពហុបក្ស ប្រកាន់ខ្ជាប់ចលនាមិនចូលបក្សសម័ន្ធ ធ្លាប់ទទួលរងការជិះជាន់ពីរបប អាណានិគម និងបានតស៊ូ ដណ្តើមឯករាជ្យ ពីអាណានិគមដូចគ្នា និងមាន វប្បធម៌ ប្រពៃណីមួយផ្នែកធំប្រហាក់ប្រហែលគ្នា ។

លោកស្រី ម៉ែន សំអន បានបញ្ជាក់ថា៖ ឥណ្ឌាបានផ្តល់ហិរញ្ញប្បទានឥតសំណង និងឥណទានសប្បទាន ជាច្រើ ន គម្រោងសម្រាប់ការអភិវឌ្ឍដល់កម្ពុជា ដែលរួមចំណែក ជាកម្លាំងចលករជួយជំរុញល្បឿន ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ឲ្យកាន់តែខ្លាំងក្លាឡើងថែមទៀត។ ការរីកចម្រើន របស់ កម្ពុជាពុំអាចកាត់ផ្តាច់ ពីការជួយឧបត្ថម្ភគាំទ្ររបស់ឥណ្ឌាបានឡើយ។

លោកស្រី បានរំលឹកថា៖ ដោយសារទំនាក់ទំនងដ៏ល្អនេះ ដំណើរ បំពេញទស្សនៈកិច្ចរបស់សម្តេចតេជោហ៊ុន សែន នៅឥណ្ឌាកាលពីថ្ងៃទី ២៤-២៧ ខែមករា ឆ្នាំ ២០១៨ កិច្ចព្រម ព្រៀងចំនួន៤ ដែលត្រូវបានចុះហត្ថលេខារួម មាន១ .អនុស្សារណៈនៃការយោគយល់គ្នាស្តីពីការទប់ ស្កាត់ ការជួញដូរមនុស្ស ។ ២.សន្ធិសញ្ញាស្តីពី ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់លើបញ្ហាព្រហ្មទណ្ឌ។ ទី៣. កម្មវិធីផ្លាស់ប្តូរវប្បធម៌ ។ ទី៤. កិច្ចព្រមព្រៀងឥណទានសម្បទានចំនួន ៣៦,៩២ លានដុល្លារអាមេរិកសម្រាប់គម្រោង អភិវឌ្ឍន៍ ធនធានទឹកស្ទឹងស្វាហាប់។

លោកស្រី ម៉ានីកា ចេន (Manika jain) បានបញ្ជាក់ថា៖ ឥណ្ឌា និងបន្ដទំនាក់ទំនង ដ៏ល្អជាមួយកម្ពុជា ដោយសន្យានិងបន្ដផ្ដល់អាហារូបករណ៏ដល់សិស្សនិស្សិត ជួយជួសជុលប្រាសាទតាព្រហ្ម និងបន្ដផ្ដល់ ប្រាក់កម្ចីឥណ្ឌទាន នានា ដើម្បីអភិវឌ្ឍន៏ ពិសេសបន្ដផ្ដល់បទពិសោធន៏ ផ្នែកធនធានមនុស្ស និងអធិការកិច្ច ឲ្យកាន់តែរឹងមាំ រីកចំរើន ថែមទៀត។ លោកស្រីបន្ដថា៖ ឥណ្ឌាត្រៀមសហការជានិច្ច ដើម្បីធ្វើការអភិវឌ្ឍនានា ក្នុងកិច្ចពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា ឱ្យកាន់តែល្អប្រសើរថែមទៀត ជាពិសេស លើ វិស័យ ការងារអធិការកិច្ច និងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា ៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print