នាយកសាលាវេនសស្ទីនតូចចិត្តនឹងជំងឺប្រចាំកាយសម្រេចចិត្តចង់កធ្វើអត្តឃាតទុកបណ្តាំ៥សន្លឹក

ចែករំលែក៖

ភ្នំពេញៈ​ បុរសម្នាក់ជានាយកសាលាវេនសស្ទីនត្រូវបានគេប្រទះឃើញចងក.ធ្វើអត្តឃាតខ្លួនឯងជាប់នឹងព្រិលខ្យល់ជញ្ជាំងផ្ទះ​ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង​ នាវេលាម៉ោង១១និង០០នាទី ថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំណុចផ្ទះលេខ ២៤៨ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា​ សពបុរសដែលចង់ក​ .សម្លាប់ខ្លួនឯងនោះមានឈ្មោះ លឹម ប៊ុន លាង ភេទប្រុសអាយុ ៣៨ ឆ្នាំមុខរបរនាយកសាលាវេសស្ទើន សាខាទួលគោក ស្នាក់នៅខាងប្រពន្ធ ភូមិ២៤៨ ភូមិត្រពាំងល្វាសង្កាត់កាកាប១ មានស្រុក​កំណើត​ភូមិ កោះជរ រាប ឃុំកោះត្បូង ស្រុកខ្សាច់កណ្តាល។​ សមត្ថកិច្ចបន្តថា​ មូលហេតុដែលធ្វើឲ្យសពបុរស សម្រេចផ្តាច់សង្ខាខ្លួនឯងនោះ​ គឺដោយសារសព មានជំងឺមហារីកពោះវៀនធំ ធ្លាប់វះជាង២ខែមកហើយនឹងដឹងថាមិនអាចព្យាបាលជា ។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា​ សពបុរសឈ្មោះ​ លឹម​ ប៊ុន​ បានចងក និងព្រិលខ្យល់ជព្ចាំងផ្ទះ យកខ្សែកាបអុបតិច មកចង​ ហើយនៅក្បែរសាកសព គឺមានសំបុត្រសរសេរទុក ចំនួន ៥ទំព័រ ដែលបានបញ្ជាក់ចុងក្រោយថា((ការស្លាប់របស់ខ្ញុំ គឺជាការធ្វើ អត្តឃាត ដោយរោគគា ព្យាបាលមិនជា)) ​ ហើយជុំវិញករណីនេះ​ក្រុមគ្រួសារសព មិនបានប្តឹងផ្តល់អ្វីនោះទេ​ ទើបសមត្ថកិច្ច បានធ្វើឯកសារសព យកទៅធ្វើបុណ្យតាម ប្រពៃណី ៕ សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print