ប៊ុត សីហាចេញពីហង្សមាសទៅច្រៀងនៅថោន

ចែករំលែក៖

ភ្នំពេញ៖ ការផ្លាស់ប្តូរទ្រនុំច្រៀងបាននឹងកំពុងតែធ្វើឲ្យស្ថានភាពប្រជាប្រិយភាពរបស់តារាចម្រៀងជាច្រើនមានការប្រែប្រួល។ ដំណឹងចុងក្រោយដែលទទួលបានគឺអតីត​ជ័យលាភី The Voice Cambodia រដូវ​កាល​ទី១ ប៊ុត សីហា កំពុងត្រៀមខ្លួនចុះកិច្ចសន្យាជាផ្លូវការជាមួយផលិតកម្មថោនហើយក្រោយពីជ្រកក្រោមដំបូងហង្សមាសមួយរយៈពេលតែមិនមានសន្ទុះខ្លាំងនោះ។
​ទីផ្សារចេញច្រៀងរបស់ ប៊ុត សីហា ហាក់មិនហក់ឡើងខ្លាំងដូចតារាចម្រៀងរួមដំបូលឡើយពិសេសបើធៀបជាមួយតារាចម្រៀងដែលកើតចេញពីការប្រឡងចម្រៀងនៅទូរទស្សន៍ហង្សមាស។ ការមិនអាចប្រជែងទីផ្សារចម្រៀងបាន បូករួមទាំងការលេចលឺថាតារារូបនេះបានដាក់ខ្លួនច្រៀងក្នុងកម្មវិធីមង្គលការសាមញ្ញៗនោះកាន់តែធ្វើឲ្យតារារូបនេះស្ងប់ស្ងាត់ខ្លាំង។ ទោះជាយ៉ាងក្តីសង្ឃឹមនឹងអាចដុះឡើងជាថ្មីក្រោយពីមានការទម្លាយថាតារាប្រុសរូបនេះនឹងចុះកុងត្រាច្រៀងជាផ្លូវការជាមួយផលិតកម្មថោន។ ប្រភពពីអ្នកជិតដិតលើកឡើងថា ប៊ុត សីហាហាក់ បាត់បង់ឱកាសច្រើននៅហង្សមាសទោះបីជាលោកជាម្ចាស់ពានកម្មវិធី The Voice Cambodia រដូវកាលដំបូងគេក្តី។ តាម​ប្រភព​ ​បាន​ឱ្យ​ដឹងដែរ​ថា លោ ប៊ុត សីហា ត្រៀម​​នឹង​វេច​បង្វេច​​ទៅតាម​រៀម​​ច្បង​​របស់​គេ​​មួយ​ចំនួន​​ដែលបាន​ចាក​ចេញ​​ទៅ​កាន់​​ផលិតកម្ម​នេះ តួយ៉ាង​​មាន​ដូច​ជា យក់ ឋិតរដ្ឋា ឈិត សុវណ្ណបញ្ញា សុន ស្រីពេជ្រ ម៉ៅ ហាជី​ជា​ដើម។ប្រភព​​​បន្ត​ថា អតីត​​ជយលាភី​​រូប​នេះ​​អាច​នឹង​​មាន​​អនាគត ប្រសិន​​បើ​ចុះ​​កុងត្រា​​ច្រៀង​​ឱ្យ​ផលិត​កម្ម ថោន ពិតមែន ព្រោះ​តែ​ផលិត​កម្ម​នេះ យក​ចិត្ត​​ទុក​ដាក់ និង​ឱ្យ​​តម្លៃ​​លើ​​ទេពកោសល្យ តារា​ចម្រៀង​​ក្មេងៗ។ ជា​ពិសេស​​អ្នក​មាន​​សមត្ថភាព​​ដូច​ជា ប៊ុត សីហា​ នេះ​តែ​​ម្ដង។
ទាក់ទង​ការត្រៀម​ចុះ​កុងត្រា​ឱ្យ​ផលិតកម្ម ថោន នេះ​លោក ប៊ុត សីហា មិនអាច​​សុំ​ការ​បក​​ស្រាយ​​បាន​នោះ​​ទេ ដោយ​​ទូរសព្ទ​របស់​​លោក​មិន​អាច​ទាក់ទង​បាន។ ដោយ​ឡែក​​លោក ករុណា ពេជ្រ ដែល​ជា​​អ្នក​ចាត់​​ការ​ទូទៅ​​របស់​ ថោន ក៏​មិ​ន​​អាច​​ទាក់ទង​សុំ​ការ​​បញ្ជាក់​​បាន​ដូច​គ្នា។ប្រភព​មិន​បញ្ចេញ​ឈ្មោះបាន​បញ្ជាក់​ថាលោក ប៊ុត សីហា ហាក់​អស់​​ជំនឿ​​លើ​ផលិត​កម្ម រស្មីហង្ស​មាស ដែល​ខ្លួន​ប្រ​ឡង​​ជាប់​លេខ១ ក្នុង​​កម្មវិធី The Voice Cambodia នា​ពេល​​កន្លង​​ទៅ ព្រោះ​តែ​​គ្មាន​បទ​​ចម្រៀង​​ណា​មួយ​​អាច​ទាក់​ទាញ​​ការ​គាំទ្រ​​ពី​ទស្សនិកជន​​នោះ​ទេ​ក្នុង​នាម​​ជា​ម្ចាស់​​ពានកម្មវិធីលំដាប់អន្តរជាតិនោះ៕
ដោយ វឌ្ឍនា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print