ទាហានថៃឃាត់ពលរដ្ឋខ្មែរចំនួន២៧៤នាក់និងគោយន្ត៤៩គ្រឿង

ចែករំលែក៖

ប៉ោយប៉ែត:ទាហានប៉ារ៉ាថៃឃាត់ខ្លួនពលរដ្ឋខ្មែរ២៧៤នាក់ និងគោយន្ត៤៩គ្រឿង អស់រយៈពេល៦ម៉ោងពាក់ព័ន្ធនឹងការដឹកជញ្ជូនជី រំលោភកម្មសិទ្ធិបញ្ញាខុសច្បាប់ បម្រុងនាំចូលដីខ្មែរកាលពីវេលាម៉ោង១១ និង ៣០នាទីព្រឹក ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិសាមសូន្យ ឃុំតាប់ថៃ ស្រុកតាប់ប្រាយ៉ា ខេត្តស្រះកែវ ឈម និងភូមិគោកត្បែង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ពលរដ្ឋខ្មែរទាំងនោះ ត្រូវបានទាហានថៃដោះលែងត្រឡប់មកវិញ តាមច្រកតំបន់បឹងត្រកួនវេលាម៉ោង៥ និង៣០នាទីល្ងាចថ្ងៃដដែល ក្រោយពីកម្លាំងនគរបាលការពារព្រំដែនលេខ៨០៧ ឈរជើងនៅក្នុងភូមិសាស្រ្តតាមបន្ទាត់ព្រំដែនស្រុកថ្មពួក និងទាហានទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ បានចូលទៅសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋានថៃ និងទាហានប៉ារ៉ាថៃ ។ក្រោយពីកាចោទប្រកាន់ពលរដ្ឋខ្មែរដឹកជីចូលមកទឹកដីខ្មែរសម្រាប់ប្រើប្រាស់ដាក់ស្រែខ្លួនឯងប៉ុណ្ណោះ មិនបានធ្វើអាជីវកម្មនោះទេ ទើបភាគីថៃដោះលែងបងប្អូនប្រជាពលរដ្ឋរួមទាំងគោយន្តមកវិញ ។

លោកវរសេនីយ៍ទោ ឡុង សំណាង មេបញ្ជាការវរៈនគរបាលសេនាតូចការពារព្រំដែនគោកលេខ៨០៧ប្រាប់ឲ្យដឹងថាការឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរទាំងនោះដោយសារទាហានថៃគេចោទថាពួកគាត់ដឹកជីហាមឃាត់ខុសច្បាប់រំលោភកម្មសិទ្ធិបញ្ញា សម្រាប់នាំមកចូលដីខ្មែរធ្វើអាជីវកម្ម ។ ក្នុងមួយគោយន្ត១០ការ៉ុងឡើងទៅ ទេីបទាហានប៉ារ៉ាថៃឃាត់ទុក ចំណែក អ្នកដឹក២ទៅ៣ការ៉ុង ទាហានប៉ារ៉ាថៃមិនចាប់នោះទេ ។

លោកបន្ថែមថាការចាប់នោះដោយសារក្រុមហ៊ុនថៃបានប្តឹង មានអាជីវករថៃលក់ជីរំលោភកម្មសិទ្ធិបញ្ញាខុសច្បាប់ទៅឲ្យពលករដ្ឋខ្មែរ នាំចូលស្រុកខ្មែរ ប៉ះពាល់ក្រុមហ៊ុនរកស៊ីស្របច្បាប់នៅប្រទេសកម្ពុជា ដែលនាំផ្តាច់មុខជី ដូចជាសញ្ញាក្បាលគោ ជាដើមនោះ។ក្រោយពីការដោះលែងពលរដ្ឋខ្មែរ ទាហានប៉ារ៉ាថៃក៏បានដកហូតជីក្នុងមួយគោយន្ត៣ទៅ៤ការ៉ុង។ ប្រជាពលរដ្ឋទាំងនោះ ចូលក្នុងផ្សារណាត់ថៃតាមច្រករបៀងមហោស្រប ច្រកគោកត្បែង ច្រករបៀងធ្នង់ ភ្នំដងរ៉ែក៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print