បងថ្លៃទាស់សំដីជាមួយប្អូនថ្លៃបើកឆាកប្រយុទ្ធគ្នាលទ្ធផលចុងក្រោយ ម្នាក់ស្លាប់ និងម្នាក់ទៀត ត្រូវសមត្ថកិច្ចតាមចាប់ខ្លួន

ចែករំលែក៖

ខេត្ត​កំពង់ធំ​ ៖ ទឹកប្ដូរនិស្ស័យបានបង្កអោយ បងនិងប្អូន ចាក់សំលាប់គ្នា យ៉ាងសាហាវ កាលពីវេលាម៉ោង១០និង៣០នាទីថ្ងៃទី ១១ ខែ កុម្ភះ ឆ្នាំ២០១៨ នៅចំណុចផ្ទះរបស់ឈ្មោះ សូ យៀវ ភេទស្រី អាយុ៥០ឆ្នាំ (ត្រូវជាម្តាយ) នៅភូមិបឹងខាងត្បូង ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

តាមប្រភពពត័មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជន រងគ្រោះ និងជនសង្ស័យបានទាស់សំដីគ្នា២ ដង ហើយជនរងគ្រោះបានគំរាមថានឹងអា ករជនសង្ស័យចោល លុះពេលកើតហេតុជនសង្ស័យកំពុងដេកនៅលើគ្រែក្រោមផ្ទះ ពេលនោះ ជនរងគ្រោះក៏មកដល់បាន កាន់ដាវទៅរករឿងជន សង្ស័យ ពេលនោះអ្នកទាំងពីរបានប្រតាយប្រទប់គ្នារហូត ដល់ជនសង្ស័យដណ្ដើមបានដាវហើយចាក់ទៅលើជនរងគ្រោះ ត្រូវចំក្រោមក្លៀកខាងឆ្វេងចំនួន០១ដាវ(ដោតជាប់នឹងខ្លួន)បណ្តាលអោយស្លាប់នៅនឹងកន្លែងតែម្ដង ភ្លាមៗជនសង្ស័យបានរត់គេចខ្លួនបាត់តែម្ដង។
ជនសង្ស័យឈ្មោះ ម៉ោល មុត ភេទប្រុស អាយុ31ឆ្នាំ(នៅលីវ) និង ជនរងគ្រោះឈ្មោះ លួន ធូ ភេទប្រុស អាយុ30ឆ្នាំ អ្នកទាំង២ ជាបងថ្លៃ និងប្អូនថ្លៃ រស់នៅផ្ទះជាមួយគ្នា ក្នុងភូមិបឹងខាងត្បូង ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

តាមប្រភពពីប្រជាពលរដ្នបានអោយដឹងថា ជនរងគ្រោះមនុស្សស្រវឹងខួប រាលថ្ងៃ ជាមុខសញ្ញាលួចមាន់ ទា ចានឆ្នាំងក្នុងភូមិ និងជាមនុស្យញៀនថ្នាំ(បែកថ្នាំ)និងបង្កអុកឡុកបងប្អូន ម្តាយ និងអ្នកជិតខាងជារឿយៗ។

ក្រោយកើតហេតុសមត្ថកិច្ចដុតដៃដុតជើងស្វែងរកជនសង្ស័យដើម្បីយកមកផ្តន្ទា ចំណែកសាកសព ប្រគល់សពឲក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប៊ុនរិទ្ធី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print