ខេត្តព្រះសីហនុ៖ កម្លាំងនគរបាល អន្តោប្រវេសន៍ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំង អន្តោប្រវេសន៍ខេត្តព្រះសីហនុ ព្រមទាំងសមត្ថកិច្ចរបស់ចិនដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក ឃួន សំបូរ បានឡោមព័ទ្ធ ភូមិគ្រឹះ ២កន្លែង គឺក្នុងភូមិ១ និងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ក្បែរឆ្នេរអូរឈើទាល ដោយសង្ស័យ មានករណីចាប់ជំរិតតាមប្រព័ន្ធInternet ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយចុះត្រួតពិនិត្យរួចមកសមត្ថកិច្ច មិនបានរកឃើញបទល្មើសទាំងនេះទេ តែបែរជារកឃើញជនជាតិចិនដែលរស់នៅខុសច្បាប់ទៅវិញ។
ប្រភពដដែលបន្ដទៀតថា ជនជាតិចិនដែលរកឃើញនោះរួមមាននៅចំណុចភូមិ១ សង្កាត់៣ មានចំនួន៧៧នាក់ ស្រី៩នាក់ និងចំណុចភូមិ៣ សង្កាត់៣ មានចំនួន៨៩នាក់ ស្រី៩នាក់។
ក្រោយពីត្រួតពិនិត្យទីតាំងខាងលើរួចរួចហើយនោះ សមត្ថកិច្ចបាននាំជនជាតិចិនទាំងនេះ មកកាន់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍រាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿង ចាត់ការបន្ដតាមនីតិវិធី៕
ដោយ៖ ឆ្លាមសមុទ្រ