កម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ បញ្ជូនជនសង្ស័យ៤នាក់២ករណីផ្សេងគ្នា ទៅតុលាការចាត់ការតាមច្បាប់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៤នាក់​ ពីរ​​ករ​ណីផ្សេងគ្នា គឺក្នុងនោះជនសង្ស័យ២នាក់ ករណី​កាន់​កាប់​អាវុធខុសច្បាប់ ​(ស្នាប់ដៃ) និង​ជនសង្ស័យ២នាក់ផ្សេងទៀត​ ករណីរក្សាទុកដោយខុស​ច្បាប់​​នូវ​​សារ​ធាតុ​ញៀន ត្រូវបាននគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​រាជ​ធា​នី​ភ្នំពេញ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ ដើម្បីចាត់ការតាមច្បាប់ ។

image1

ជនសង្ស័យ២នាក់ករណី​កាន់កាប់អាវុធខុសច្បាប់ ​(ស្នាប់ដៃ) ទី១ឈ្មោះ ផន មករា ភេទ​​​ប្រុស អាយុ១៩ឆ្នាំ មុខរបរព្រូឡាន ស្នាក់នៅការាស់ឡាន សង្កាត់ទួលសង្កែ ខណ្ឌ​ឬស្សី​កែវ រាជធានីភ្នំពេញ និងទី២ឈ្មោះ ពៅ រស្មី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរព្រូឡាន ស្នាក់​នៅ​​​ជាមួយគ្នា។ វត្ថុតាងដកហូតបាន ម៉ូតូ ១គ្រឿង ម៉ាកស៊ុយសាគីនិច ពណ៌ក្រហម គ្មានស្លាកលេខ និងស្នាប់ដៃចំនួន ១ ។

សមត្ថកិច្ចប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង១៩ និង០០នាទី​ គណៈបញ្ជាការឯកភាពខណ្ឌដង្កោ ដឹកនាំកម្លាំងចម្រុះចូលរួម ធ្វើការ​ត្រួត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ ទៅលើយានជំនិះគ្រប់ប្រភេទ រកវុត្ថតាងពាក់ពន័្ធបទល្មើសផ្សេងៗ នៅ​លើ​ផ្លូវ២១៧ ចំណុច​ខាងមុខបូរីសំបួរមាស ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ លុះ​ដល់​វេលា​ម៉ោង ១៩ និង៤៥នាទី មានម៉ូតូ ១គ្រឿង ម៉ាក ស៊ូយសាគី និច ក្រហម គ្មានស្លាកលេខ ជិះ​ឌុបគ្នាពីរនាក់ ក្នុងទិសដៅពីជើងទៅត្បូង ឆ្លងកាត់ចំណុចត្រួតពិនិត្យ ភ្លាម​នោះ​​សមត្ថកិច្ច​ហៅ​អោយឈប់ត្រួតពិនិត្យឆែកឆេរស្រាប់តែរកឃើញ​ស្នាប់​ដៃ​នៅ​ក្នុង​ប្រអប់​ក្រោម​ក​ម៉ូតូ​ខាង​ឆ្វេង ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រួម​ទាំង​វត្ថុ​តាង​យក​​មកកាន់​អធិ​ការ​ដ្ឋាន​នគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមច្បាប់ ។

សមត្ថកិច្ចបន្តឲ្យដឹងថា នាយប់ថ្ងៃដដែលជនសង្ស័យ២នាក់ផ្សេងទៀត ក៏ត្រូវបានឃាត់ ខ្លួន​​ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ទី១ ឈ្មោះ ជួប វាសនា ហៅស្មាញ ភេទ​​​​ប្រុស អាយុ២៥ឆ្នាំ និងទី២ ឈ្មោះ ង៉ែត វិត ហៅ ពត ភេទប្រុស អាយុ២៥ឆ្នាំ ទាំង២នាក់ មាន​មុខ​របរជាកម្មកររោងចក្រ ស្នាក់​នៅ​​ផ្ទះជួលជាមួយគ្នាភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ។

មុនពេលឃាត់ខ្លួន គឺជនសង្ស័យទាំង២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកស្មាស់ ពណ៍ខៀវ ធ្វើ​ដំណើរ​តាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីជើងទៅត្បូងឆ្លងកាត់ចំណុចត្រួតពិនិត្យ ខណៈ​នោះ​សមត្ថកិច្ច​បាន​ហៅធ្វើការ​ឆែក​ឆេរ ស្រាប់តែរកឃើញក្រាមពណ៍សថ្លា ចំនួន ១ កញ្ចប់ នៅ​​លើខ្លួន ឈ្មោះ ង៉ែត វិត ហៅ ពត ទើប​ធ្វើការឃាត់ខ្លួននាំមក​កាន់​អធិការ​ដ្ឋាន​នគរ​បាល​ខណ្ឌដង្កោធ្វើការ​សាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់ ឆ្លើយសារភាពថា ថ្នាំញៀន ១កញ្ចប់ នេះ គឺពួគគេទិញពីគេម្នាក់មិនស្គាល់ឈ្មោះ នៅមុខការាស់ឡាន ម៉ាស្តា តាមបណ្តោយផ្លូវ សហ​​ព័ន្ធរ៉ុស្ស៊ី សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ក្នុងតម្លៃ ៤ម៉ឺនរៀល ទុកសម្រាប់ប្រើប្រាស់ ប៉ុន្តែ​មិនទាន់ទាំងបានជក់ផង ក៏ត្រូវសមត្ថកិច្ចត្រួតពិនិត្យឆែកឆេរឃើញវត្ថុតាងថ្នាំញៀន ឃាត់​ខ្លួន​ពួកគេតែម្តង ៕

image3image2 (1)

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print