មនុស្ស៣នាក់របួសធ្ងន់ស្រាលដោយសារជិះម៉ូតូបុកគ្នាពេញទំហឹង

ចែករំលែក៖

ខេត្តរតនគិរី៖ ជិះម៉ូតូបុកគ្នាពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ស្រាល៣នាក់ នៅវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃចន្ទ ១២រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវ និងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិបរញ៉ុក ឃុំសាមគ្គី ស្រុកអូរជុំ ខេត្តរតនគិរី។

នគរបាលចរាចរណ៍ស្រុកអូរជុំបានឲ្យដឹងថា ជនរងគ្រោះទី១ ឈ្មោះ បែប លីហួរ ភេទប្រុស អាយុ១៧ឆ្នាំជនជាតិទំពួនមុខរបរកសិកររបួសស្រាល, ទី២ ឈ្មោះ បែប ម៉ាលី ភេទស្រី អាយុ៩ឆ្នាំ ជនជាតិទំពួន មុខរបរសិស្ស រងបួសធ្ងន់ និង ទី៣ជនបង្កឈ្មោះ ធឿន វុិ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិទំពួនមុខរបរកសិករ ទាំង៣នាក់នេះ មានទីលំនៅភូមិឃុំកើតហេតុខាងលើជាមួយគ្នារងរបួសស្រាល។

ក្រោយកើតហេតុ នគរបាលមូលដ្ឋានបានចុះមកអន្តរាគមន៍ និងវាស់វែងដឹកអ្នករបួសទៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗផងដែរ ។

ម៉ូតូទាំង២គ្រឿង សមត្ថកិច្ចជំនាញបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសាមគ្គី រង់ចាំដោះស្រាយផ្លូវច្បាប់នៅពេលក្រោយ ៕ ជីវន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print