ត្រួតពិនិត្យស្ថានីយប្រេង៤ទីតាំងនៅផ្លូវជាតិលេខ១ រកឃើញ២ស្ថានីយ៍លក់ខុសបរិមាណ និងគុណភាព

ចែករំលែក៖

ភ្នំពេញ: អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃ អង្គារ ១៣ រោច ខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៨ ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធន:រួមជាមួយ រថយន្តមន្ទីរពិសោធន៍ចល័តប្រេងឥន្ធន: របស់កាំកុងត្រូលបានចុះត្រួតពិនិត្យគុណភាព បរិមាណ និងថ្លៃលក់រាយប្រេងឥន្ធន:របស់ស្ថានីយ/ដេប៉ូ នៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងខណ្ឌច្បារអំពៅ បានចំនួន៤ទីតាំង។

មន្រី្តកាំកុងត្រូលបានឲ្យដឹងថា ជាលទ្ធផល សមត្ថកិច្ចបានត្រួតពិនិត្យទីតាំងចំនួន៤នេះ រកឃើញថា ទីតាំងទី១ ខុសបរិមាណ(មិនគ្រប់ចំណុះលីត្រ) , ទីតាំងទី២ ខុសទាំងគុណភាព និងបរិមាណ(យកសាំងធម្មតា ធ្វើជាសាំងស៊ូពែរ) ទីតាំងទី៣និង ទី៤ , ត្រូវទាំងគុណភាព និងបរិមាណ ហើយតម្លៃលក់រាយត្រឹមត្រូវតាមការកំណត់របស់ក្រសួងពាណិជ្ជកម្មទាំង៤ទីតាំង។

មន្រ្តីកាំកុងត្រូលបានអំពាវនាវដល់ស្ថានីយ៍ប្រេងឥន្ធនៈទាំងអស់ ត្រូវតែអនុវត្តតាមការណែនាំ របស់ក្រសួងពាណិជ្ជកម្ម ក្នុងការលក់ប្រេង សាំង ម៉ាស៊ូត និងប្រេងផ្សេងទៀតជូនអតិថិជនឲ្យត្រូវតាមស្តង់ដារ និងគ្រប់ចំណុះ ។ ប្រសិនបើថ្ងៃក្រោយអគ្គនាយកដ្ឋានកាំកុងត្រូលត្រួតពិនិត្យឃើញមានភាពមិនប្រក្រតីនឹងត្រូវពិន័យ ឬ បញ្ជូនសំណុំរឿងទៅតុលាការវិនិច្ឆ័យតាមច្បាប់ ៕ ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print