កីឡាករ​ឡុ​ង​ សុវណ្ណ​ឌឿ​ន​ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ រ៉ា​ រឿង​ អាច​ជួប​គ្រោះ​ធំ​នៅ​សង្វៀន​ស្ទឹង​មាន​ជ័យ​

ចែករំលែក៖

​ភ្នំពេញ​៖​ កីឡាករ​ ឡុ​ង​ សុវណ្ណ​ឌឿ​ន​ សិស្ស​ប្អូន​ ឡុ​ង​ សុ​ភី​ ត្រូវ​បាន​កីឡាករ​ថៃ​ ឈ្មោះ​ រ៉ា​ រឿង​ សុំ​ប្រកួត​សងសឹក​ ខណៈ​ រូបគេ​វាយ​ចាញ់​ ឡុ​ង​ សុ​ភី​ នៅ​វគ្គ​ផ្ដាច់​ ព្រ័ត្រ​ដណ្ដើម​ខ្សែក្រវាត់​វគ្គ​១​កន្លង​ទៅ​។​ដូច្នេះ​ សុវណ្ណ​ឌឿ​ន​ អាច​នឹង​ជួប​គ្រោះ​ ធំ​នា​ល្ងាច​ថ្ងៃអាទិត្យ​ទី​១​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៥​នៅ​លើ​សង្វៀន​ប្រដាល់​ទូរទស្សន៍​បាយ័ន​ស្ទឹង​មាន​ជ័យ​ ។​

-Khmer--Boxing----BTV

​ជំនួប​ប្រកួត​ដ៏​ព្រឺព្រួច​រវាង​ឡុ​ង​ សុវណ្ណ​ ឌឿ​ន​ នឹង​ រ៉ា​ រឿង​ ប្រាកដជា​ ធ្វើ​ឱ្យ​ទស្សនិកជន​ចាប់អារម្មណ៍​ខ្លាំង​ជាក់​ជា​មិន​ខាន​ ។​ វត្ដមាន​រ៉ា​ រឿង​ លើក​នេះ​ សំដៅ​ទៅ​លើ​ ឡុ​ង​ សុ​ភី​ ប៉ុន្ដែ​ត្រូវ​គណៈ​ កម្ម​ការ​ផ្គូផ្គង​តម្រូវ​ឱ្យ​ប្រកួត​ជាមួយ​ ឡុ​ង​ សុវណ្ណ​ឌឿ​ន​ ដែល​ជា​សិស្ស​ប្អូន​ ជំនួស​ ខណៈ​ ឡុ​ង​ សុ​ភី​ ជួប​ប្រកួត​ជា​ មួយ​កីឡា​ថៃ​ឈ្មោះ​ ធំ​ តាន​ នៅ​សង្វៀន​ អាស៊ី​អាគ្នេយ៍​នា​ព្រឹក​ថ្ងៃ​ទី​១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ។​

​ការ​ប្រកួត​ជំនួស​របស់​កីឡាករ​ ឡុ​ង​ សុ​ភី​​ នេះ​ត្រូវ​បាន​អ្នក​តាមដាន​ការ​ប្រកួត​ ប្រដាល់​លើក​ឡើង​ថា​ ឡុ​ង​ សុវណ្ណ​ឌឿ​ន​ ទំនង​ជួប​គ្រោះ​ធំ​មិន​ខាន​បើ​ក្រឡេក​ទៅ​ មើល​ការ​ប្រកួត​របស់​កីឡាករ​ រ៉ា​ រឿង​ ដែល​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ច្រើន​ដង​ហើយ​នោះ​ គឺ​គេ​បាន​វាយ​ឈ្នះ​អ្នក​ ប្រដាល់​កម្ពុជា​ជា​ច្រើន​រូប​មាន​ដូច​ជា​ កីឡាករ​ ឯម​ ខ្លឹម​ខ្មៅ​ ត្រូវ​ រ៉ា​ រឿង​ វាយ​ ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​៣​។​ក្រោយមក​គេ​បាន​ ប្រកួត​ជាមួយ​កីឡាករ​ កែវ​ រំ​ចង់​ ប៉ុន្ដែ​ ចាញ់​កែវ​ រំ​ចង់​ ដោយ​ពិ​ន្ទ​ហើយ​បន្ទាប់​ ពី​មក​ រ៉ា​ រឿង​ បាន​វាយ​ឱ្យ​កីឡាករ​ ឡៅ​ ស៊ី​ណាត​ សន្លប់​ក្នុង​ទឹក​ទី​២​វាយ​កីឡាករ​ វង្ស​ ណ​យ​ ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​៤​ និង​ចុង​ ក្រោយ​ប្រកួត​ចាញ់​កីឡាករ​ ឡុ​ង​ សុ​ភី​ ។​

​តួលេខ​ប្រកួត​របស់​កីឡាករ​ រ៉ា​ រឿង​ មាន​ចំនួន​៨១​ដង​ វាយ​ឈ្នះ​៦២​ដង​ ចាញ់​ ១៧​ដង​ ស្មើ​២​ដង​ រីឯ​កីឡាករ​ ឡុ​ង​ សុវណ្ណ​ ឌឿ​ន​ ធ្លាប់​ប្រកួត​បាន​៦៩​ដង​ ចាញ់​៩​ ដង​ ស្មើ​៣​ដង​ ឈ្នះ​៥៧​ដង​ ក្នុង​នោះ​ សុវណ្ណ​ ឌឿ​ន​ វាយ​ឱ្យ​គូប្រកួត​សន្លប់​ចំនួន​២១​ដង​។​

​ដូច្នេះ​រង់ចាំ​មើល​ជំនួប​ប្រកួត​រវាង​ កីឡាករ​ ឡុ​ង​ សុវណ្ណ​ឌឿ​ន​ នឹង​រ៉ា​ រឿង​ នរណា​ជា​ អ្នក​ទទួល​បាន​ជ័យជម្នះ​?

​ដោយឡែក​កីឡាករ​ ចាន់​ ប៊ុ​ន​ហឿ​ន​ មក​ពី​ក្លិប​និរោធ​មាន​ជ័យ​ត្រូវ​ប្រកួត​ជាមួយ​ កីឡាករ​ ភុំ​ ផា​យ៉ាក់​ (Phom​ Phayak)​ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​ ៕​

Untitled-1

...

ដោយ៖ សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print